ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ ស្ថិតនៅសង្កាត់លេខ១

60

ព្រះសីហនុ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុង ខេត្តព្រះ សីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ។

ផ្លូវបេតុងវត្តលើមួយខ្សែនេះ មានប្រវែង ៥០០ម៉ែត្រ ទទឹង ១០,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ លូទឹកភ្លៀងអង្កត់ផ្សិត ០,៦០ម៉ែត្រស្របផ្លូវម្ខាង លូមូលកាត់ទទឹងផ្លូវអង្កត់ផ្ចិត០,៨០ម៉ែត្រ ដែលមានទឹកប្រាក់សរុប ១ ៥៩៥ ៥១៥ ០០០ រៀល សាងសង់ដោយក្រុមហ៊ុន អិមស៊ី គ្លូប៊ល ត្រេដ ឯ.ក ស្ថិតនៅភូមិ២ សង្កាត់ លេខ១ ក្រុងព្រះសីហនុ ដែលជាគម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ២០២១ ។

បន្ទាប់មកឯកឧត្តមអភិបាលខេត្តព្រះ សីហនុ ក៏បានបន្តដំណើរទៅពិនិត្យមើលគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែទៀតជាគម្រោងអភិវឌ្ឍឆ្នាំ២០២២ ចេញពីវត្ត លើទៅស្ថានីវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ទន្ទឹមនោះក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសសាងសង់ត្រូវសាងសង់ឱ្យមានគុណភាព ស្របតាមស្តង់ដារបច្ចេក ទេស ដើម្បីធានាក្នុងការប្រើប្រាស់បាន យូ ព្រោះវាជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ដូច្នេះប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវត្រូវចូលរួមថែរក្សាផ្លូវនេះឱ្យបានយូរអង្វែងសម្រាប់កូន ចៅរបស់យើងបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង