ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរធម្មការរាជធានីភ្នំពេញ ផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំ ជាបណ្តោះអាសន្នសិន

42

 

ភ្នំពេញ ៖ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ប្រកាសផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្នសិន ចាប់ពីពេលនេះតទៅ រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ បាននិងកំពុងតែរីករាលដាលក្នុងសហគមន៍ និងមិនទាន់មានសភាពធូរស្រាលនៅឡើយ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដែលនេះគឺជាសភាពការណ៍មួយដល់រាជរដ្ឋាភិបាលបាន នឹងកំពុងយកចិត្តទុកដាក់កម្រិតខ្ពស់បំផុត ដោយបានដាក់ចេញនូវវិធានការ “៣ការពារ” និង “៣កុំ” ដើម្បីទប់ទល់សភាពការណ៍នេះ។

លោកទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់លើករណីនេះ ក្នុងនាមមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញមានសំណូមពរដូចខាងក្រោម៖

-សូមព្រះអង្គ លោក លោកស្រី លើកកម្ពស់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩នេះ ដោយណែនាំបរិស័ទ ឱ្យអនុវត្តយ៉ាងម៉ឹងមាំត់នូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល។

-សូមបន្តផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្ដោះអាសន្នសិន ចាប់ពី ពេលនេះតទៅ រហូតមានការជូនដំណឹងជាថ្មី។ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ព្រះអង្គ លោក លោកសីនឹងអនុវត្តបានល្អតាមខ្លឹមសារ៕

អត្ថបទដែលជាប់ទាក់ទង