ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូរខណ្ឌកំបូល រួមជាមួយ ៣អង្គភាពទៀត បាននាំយកអំណោយ របស់សម្ដេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ចែកជូនកងទ័ពជួមុខ ខេត្ដព្រះវិហារ

27

ព្រះវិហារ៖ លោកសេង គន្ធ អភិបាលរងខណ្ឌកំបូលតំណាងឲ្យ លោក ឃឹម ស៊ុនសូដា. អភិបាលខណ្ឌ បានចូលរួមជាមួយ គណៈប្រតិភូរ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក
ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ លោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ បានចុះសំណេះ សំណាល សួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ផ្តល់ជូនកងទ័ពជួរមុខ កងពល តូចលេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ។

ប្រតិភូរ ៤អង្គភាព បាននាំយកអំណោយ សប្បុរស់ធម៏ ក្នុងនាមចងសម្ព័ន្ធ មេត្រីភាពជាមួយ កងទ័ពជួមុខ ប្រតិភូរ មាន រដ្ឋបាលខណ្ឌកំបូល។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ។រដ្ឋបាលខណ្ឌ ព្រែកព្នៅ ។ មន្ទីរសាធារណការររាជធានីភ្នំពេញ ។

បានបន្តចុះសំណេះសំណាល សួរសុខ ទុក្ខ កងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោក លេខ៧៩៣ ដែលចងសម្ព័ន្ធមេត្រីភាព ដែលឈរជើងការពារខ្សែ្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារក្នុងភូមិសាស្រ្តច្រកអន្តរជាតិចអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អំណោយ ដែលខណ្ឌ៣ និងមន្ទីសាធារ ណៈការ ចូលរួមគ្នា នាំមកថ្ងៃនេះមាន ,១-មីម៉ាម៉ា ចំនួន៤០កេស ។ ២-ទឹកក្រូច.ចំនួន៨០ កេស ។ ៣-ទឹកសុទ្ធចំនួន ៨០ កេស ។ ៤-ទឹកត្រី ចំនួន៥០យួរ ។ ៥-ទឹកសុអុីវ. ចំនួន៥០ យួរ ។ និងឧបត្ថម្ភថវិកាជូននគរបាល ចំនួន ២៧៥នាក់ អស់ទឹកប្រាក់ចំនួន១៥,៦០០,០០០៛ និងឧបត្ថម្ភអ្នកសារពត៌មានចំនួន ២០០, ០០០៛ សរុបទឹកប្រាក់ ២៥,១៤០,០០០៛ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង