ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ-កីឡាការិនីប្រដាល់សកលជើងខ្លាំងប៉ះគ្នានៃការប្រកួត Boxing Ultimate BoxingChampionshipនៅអាទិត្យនេះ

76

 

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាសកល Boxing Ultimate BoxingChampionship សម្រាប់ថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២១កាន់តែអស្ចារ្យជាងការប្រកួតលើកទី១ទៅទៀតដោយសារតែមានអ្នកប្រដាល់ដែមានសមត្ថភាពខ្ពស់ៗចូលរួមពិសេសមានការចីលរួមពីអ្នកប្រដាល់នារីដែលមកពីក្លិបល្បីៗចូលរួមប្រកួតក្នុងតំណែងជាគូឯករងទៀតផង។

ការប្រកួតចំនួន៦គូនោះគូដែលគួរឲ្យចាប់អារម្មណ៍នជាគូប្រកួតក្នុងតំណែងជើងឯក សម្រាប់គូប្រកួតក្នុងតំណែងជើងឯក អ្នលប្រដាល់ដែលមានឈ្មោះល្បី ទូច ដេវីដ មកពីក្លិបជម្រើសជាតិជួបជាមួយអ្នកប្រដាល់ដមិនសូវល្បីឈ្មោះ ខុន ឌីណា មកពីក្លិបតាឯកដំបងដែកមានរិទ្ធ។

គូនេះនិយាយដោយត្រង់ទៅប្រសិនបើទូចដេវីដឈ្នះនោះសង្វៀនរបស់នាយកដ្ឋានអង្គរក្សមិនសូវជារញ្ជួយទេតែប្រសិនបើអ្នកប្រដាល់ខុន ឌីណាឈ្នះនោះគឺជើងមេឃពិតជាប្រែប្រួលហើយ។សូមបញ្ជាក់ថាគូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

កីឡាការិនី នូវ ស្រីពៅ ក្លិបតាឡីដំរីមានរិទ្ធប្រកួតជាមូយកីឡាការិនី វី ស្រីស្រស់ ក្លិបកីឡាជម្រើសជាតិដោយប្រកួតគ្នាក្មុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ ជាអ្នកប្រដាល់ជើងខ្លាំងដូចគ្នា សម្រាប់គូនេះទាំងអ្នកឈ្នះទាំងអ្នកចាញ់នឹងវេទនាដូចគ្នា។

សម្រាប់៤ទៀតគឺ ឈិន សីហា ក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ ផល ស៊ីឡុង ក្លិបតាឡីដំរីមានរិទ្ធក្នុងប្រភេទទម្ងន់៥២គីឡូក្រាម អ្នកប្រដាល់ វុទ្ធី ពិសី ក្លិបនាគរសជមានជ័យប្រកួតនឹងអ្នកប្រដាល់ រុំ ធារ៉ា ក្លិបអារុណរះកីឡាក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម និងអ្នកប្រដាល់ អំ ខេម ក្លិបជម្រើដជាតិប្រកួតជាមួយអ្នកប្រដាល់ ឈុន ប្រាក់កាក់ ក្លិបតាឯកដំបងដែកមានរិទ្ធក្នុងប្រភេទទម្ងន់៤៩គីឡឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង