ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បោសសំអាតកាកសំណល់សង្គ្រាម នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ២០០ អន្លុងវែង រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិន ទាន់ផ្ទុះសរុប ៥១០គ្រាប់

49

 

អន្លុងវែង ៖ ពិធីបិទបញ្ចប់ការដ្ឋានបោសសំអាតកាកសំណល់សង្គ្រាមនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ២០០ អន្លុងវែង ។ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ការដ្ឋានបោស សំអាតកាកសំណល់សង្គ្រាមនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ២០០ ដែលស្ថិតនៅក្នុងឃុំត្រពាំងប្រិយ៍ ស្រុកអន្ល់វែង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម ពៅ ហេង បានថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានអនុម័តដល់ការអនុញ្ញាតិឲ្យមានការបោសសំអាតកាក សំណល់សង្គ្រាមនៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាដ៏មានសារៈសំខាន់ និងបានដាក់ ចេញនូវបទបញ្ជាចាត់តាំងបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោកឲ្យមកសហការជាមួយយោធភូមិភាគទី៤ រួមមានក្រុមការ ងារប្រវត្តិសាស្ត្រយោធាយោធភូមិភាគទី៤ អង្គភាពកងពលតូចថ្មើរជើងលេខ ៤១ កងឯកភាពការពារព្រំដែនគោកលេខ៤០៣ វរសេនាតូចវិស្វកម្មដើម្បីអនុវត្តគំរោងបោស សំអាតលើតំបន់ដែលចាំបាច់ដែលមានទំហំ ៧៨,៨០០ មែត្រការ៉េ។

ក្នុងពិធីបិទបញ្ចប់ការដ្ឋានបោសសំអាតកាកសំណល់សង្គ្រាមនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ២០០ ឯកឧត្តម មេបញ្ជា ការយោធភូមិភាគទី៤ ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារ និងកម្លាំងសហការទាំងអស់ដែលបានសាមគ្គីឯកភាពខ្ពស់ជាពិសេសកម្លាំងរបស់បញ្ជា ការដ្ឋានវិស្វកម្មកងទ័ពជើងគោក និងកម្លាំងរបស់យោធភូមិភាគទី៤ ហើយបានសម្រេចការងារប្រកបដោយជោគជ័យតាមផែនការកំណត់ និងសុវត្ថិភាពខ្ពស់។ ក្នុងនោះដែរ ឯកឧត្តម មេបញ្ជាការក៏បានឧបត្ថម្ភដល់ក្រុមការងារ និងកងកម្លាំងជំនាញរួមមាន៖ ជូនថវិកាដល់ក្រុមការងាររាវមីនចំនួន៣០ នាក់ ក្នុង១នាក់ទទួលបានថិវិកាចំនួន ៥០,០០០រៀល ហើយឯកឧត្តម មេបញ្ជា ការយោធភូមិភាគទី៤ បានចំណាយថិវិកាចំនួន៨០០,០០០រៀលសំរាប់បោះបង្គោល ព្រំតំបន់រាវមីន ។ សំភារៈ គ្រឿងឧបភោគ បរិភាគ ដែលបានប្រគល់ជូនដល់ ទីបញ្ជា ការទិសទី២-ក្រុមការងារដោះមីន និង អង្គភាពកងការពារព្រំដែនគោកលេខ ៤០៣ រួមមាន៖ត្រីខ-មី – ម៉ាស់ – អាល់កុល និងថវិកាផងដែរ ។

សូមជម្រាបផងដែរថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ២០០ ត្រូវបានរៀបចំជ្រើស រើសកំណត់ជាទីស្នាក់ការកណ្តាលប្រវត្តិ សាស្ត្រយោធាលើភូមិសាស្ត្រយោធភូមិភាគទី៤ ដោយក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ ឈ្នះ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស បានសហការជិតស្និទ្ធជា មួយក្រុមការងារប្រវត្តិសាស្ត្រយោកងទ័ព ជើងគោក និងអាជ្ញាធរ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលមានក្រុមការងារប្រវត្តិសាស្ត្រយោ ធាជាសេនាធិការ បានចាប់ផ្តើមដំណើរការកសាងអគារស្នាក់ការអំឡុងចុងឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតី ដាក់សម្ពោធតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ២០០ ជាទីស្នាក់ការកណ្តាល ប្រវត្តិសាស្ត្រយោធា។

សូមបញ្ចាក់ថា៖ ដោយយល់ឃើញថា ទីស្នាក់ការកណ្តាលប្រវត្តិសាស្ត្រយោធា អត្ថប្រយោជន៍ដល់ការទទួលគណៈប្រតិភូ កម្មសិក្សា ភ្ញៀវទេសចរណ៍អ្នកសិក្សាស្រាវ ជ្រាវមកទស្សនកិច្ចនេះ ហើយដោយសារតំបន់នេះជាអតីតមូលដ្ឋានឈរជើង របស់កម្លាំងពីគ្រប់ភាគីខ្មែរដែលមានជម្លោះកាល ពីសម័យសង្គ្រាមស៊ីវិលដូច្នេះ អាចកំណត់បានថា ជាទីតាំងដែលបានបន្សល់ទុកនូវកាកសំណល់សង្គ្រាមដែលអាចបង្កគ្រោះ ថ្នាក់ជាមិនខានទើប ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ បានធ្វើរបាយការណ៍ និងសំណូមពរជូន ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី១៥ មិថុនា ២០២១។

នៅថ្ងៃទី០៨ កក្កដា ២០២១ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើគោក បានចេញបទបញ្ជាដល់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ដឹកនាំដោយ វរសេនីយ៍ឯក ចាន់ សីល័ក្ខ មេបញ្ជាការរងបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោកបានសហការជាមួយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង ក្រោមការប្រគល់សិទ្ធិរបស់មេបញ្ជាការយោធភូមិភាគទី៤ ហើយបានចាប់ផ្តើមដំណើរការបោសសំ អាតកាកសំណល់សង្គ្រាមចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នា២០២១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ទើបបញ្ចប់ការដ្ឋាន ដោយប្រើប្រាស់កម្លាំងសហការរួមមាន៖
– កម្លាំងចំនួន ០១ក្រុម របស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដឹកនាំដោយ អនុសេនីយ៍ទោ ចាន់ សីលា ជំនួយការសេនាធិការ កង៧៦២។ – កម្លាំង១ក្រុម របស់វរសេនាតូចវិស្វកម្ម យោធភូមិភាគទី៤ ដឹកនាំដោយ វរសេនីយ៍ត្រី សូរ សុន។- កម្លាំងទាំង ២ក្រុម នេះបានសហការយ៉ាងជិតស្និទ្ធជាមួយ កម្លាំងរបស់កងពលតូចថ្មើរជើងលេខ៤១ ដឹកនាំដោយ វរសេនីយ៍ឯក ឯម វាសនា និងអនុសេនីយ៍ទោ មាន វាសនា និងកម្លាំងរបស់កងឯកភាពការពារព្រំដែនលេខ៤០៣ ដឹកនាំដោយ វរសេនីយ៍ត្រី ប៉ែន សំអ៊ាន និងវរសេនីយ៍ត្រី ម៉ាង មឿត។

ជាលទ្ធផលសម្រេចបានរួមមាន៖ – បោសសំអាតលើផ្ទៃដីសរុប ៧៨,៨០០ មែត្រការ៉េ តាមលក្ខណៈបច្ចេកទេស។ – រុករកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិន ទាន់ផ្ទុះសរុប ៥១០គ្រាប់។ – អំបែងគ្រាប់ប្រភេទទម្ងន់៣៨៥គីឡូក្រាម និងកាកសំណល់សង្គ្រាមផ្សេងមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង