ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរោងចក្រ​​ ផលិត​គ្រឿង​បន្សំ​កាបូប​ និងគ្រឿងបន្សំស្បែកជេីងនៅក្នុង​ទឹក​ដី​ស្រុក​គងពិសី​

65

 

កំពង់ស្ពឺ​ ៖​ មានអគ្គិភ័យឆាបឆេះទីតាំងរោងចក្រ​​ ផលិត​គ្រឿង​បន្សំ​កាបូប​ និងគ្រឿងបន្សំស្បែកជេីងនៅក្នុង​ទឹក​ដី​ស្រុក​គងពិសី​ រថយន្ត​សង្គ្រោះ​ពន្លត់​អគ្គិភ័យ​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំព​ង់ស្ពឺ​ និងកងកម្លាំង​នគរបាលបាន​ចេ​ញជួយអន្ដរាគ​ម​ន៍។

រោងចក្រ​ ផលិត​គ្រឿង​បន្សំ​កាបូប​ និងគ្រឿងបន្សំស្បែកជេីង​​ ETERNAL UNION INDUSTRY (CAMBODIA)CO.,LTD.​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិព្រៃខ្វាវ​ ឃុំរការកោះ​ ស្រុកគង​ពិសី​ ខេត្ដកំពង់ស្ពឺ​ ត្រូវ​អគ្គិភ័យ​ ឆាបឆេះ​យ៉ា​ង​សន្ធោសន្ធៅ​​ ករណី​អគ្គិភ័យ​នេះបណ្ដាលមកពី​។

រថយន្ត​សង្គ្រោះ​ពន្លត់​អគ្គិភ័យ​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ជាច្រើន​គ្រឿង​បា​នចេ​ញប្រតិបត្ដិការ​នៅគោលដៅ​ ដោយមានការជួយ​អន្ដរាគមន៍​បន្ថែម​ពីកងកម្លាំងនគរបាល​ជា​ច្រើ​ន​មក​ពីអង្គភាពពាក់ព័ន្ធ​។

ទាក់ទង​ទំហំនៃការខូចខាត​ នៅទីតាំងរោងចក្រ​ខា​ងលេី​ សមត្ថកិច្ចនគរ​បាល​បានបញ្ជាក់ថា​ រោងចក្រ​មានអគារ​ចំនួន​ ០៣ខ្នង​ អគ្គិភ័យ​បានឆេះបំ​ផ្លា​ញអ​ស់​ ០១ខ្នង​ និងបានឆេះរាលដាលឆ្លងទៅអគារ​ទី​០២​ ប៉ុន្តែ​ដោយសារតែមានការជួយ​អន្ដរាគ​មន៍​ពីរថយន្ដសង្រ្គោះពន្លត់អគ្គិភ័យ​ បានធ្វេី​ឱ្យ​អ​គ្គិភ័យ​ថមថយមិ​នបានបំផ្លាញអគារទី០២​ ទាំ​ង​ស្រុង​នោះទេ​។ រីឯកា​រ​ខូចខាតរួមមាន​ស​ម្ភារៈ​នៅ​ក្នុងអគារទី០១​ ឆេះទាំងស្រុង​ (កាវ​ ស្បែក​ ស្នោរ​ និងសម្ភារៈវត្ថុធាតុដេីម​ប្រ​ភេទជ័រ)​ ។

មូលហេតុ​ :​ តាមការបញ្ជាក់ពី​សមត្ថកិច្ច​ អាជ្ញាធរ​ និងម្ចាស់គ្រប់គ្រងនៅទីតាំងរោងចក្រខាងលេី​ គឺកំពុងស្រាវជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង