ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACU ប្រកាសលទ្ធផលកិច្ចប្រជុំលេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន លើកទី១៧ និងសិក្ខាសាលាថ្នាក់តំបន់

28

 

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសពីលទ្ធផលកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឬអាស៊ានផេក (ASEAN-PAC) លើកទី១៧ និងសិក្ខាសាលាថ្នាក់តំបន់ តាមរយៈសន្និសិទវីដេអូ។

កិច្ចប្រជុំលេខាធិការដ្ឋានអាស៊ានផេក លើកទី១៧ រៀបចំ និងដឹកនាំដោយភាគី វៀតណាមតាមរយៈសន្និសិទវីដេអូ (Video Conference) ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មានលទ្ធផលដូចខាងក្រោម ៖

១អង្គប្រជុំអនុម័តរបៀបរៈកិច្ចប្រជុំ លេខាធិការដ្ឋានលើកទី១៧ និងកំណត់ហេតុន កិច្ចប្រជុំលេខាធិការដ្ឋានលើកទី ១៦។

២. អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកែសម្រួលឡើងវិញ នៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០៤ ។

៣. ភាគីវៀតណាមរាយការណ៍ អំពីរបាយការណ៍សកម្មភាព សង្ខេបរបស់អាស៊ានជេក ដែលព្រាងដោយភាគីវៀតណាមក្នុងអាណត្តិវៀតណាមជាប្រធានអាស៊ានផេក (ខែធ្នូ ២០២០ ដល់ខែ កញ្ញា ២០២១) ។

៤. ភាគីប៊្រុយណេជម្រាបជូនអង្គប្រជុំអំពីការ ត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានផេក ក្នុងនាមប៊្រុយណេជា ម្ចាស់ផ្ទះ និងប្រធានអាស៊ានដេកដែលកិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២១ ។

ដោយឡែក សិក្ខាសាលាថ្នាក់តំបន់ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងភាគីម្ចាស់ផ្ទះ និងការិយាល័យ អង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានចែករំលែកអំពីការអនុវត្ត និងបទពិសោធន៍ លើផ្នែកប្រកាសទ្រព្យសម្បត្តិ និងប្រាក់ចំណូលដោយផ្តោតលើទិដ្ឋភាពមួយចំនួនដូចជា (១) ក្របខ័ណ្ឌអន្តរជាតិ និង ស្ដង់ដារសម្រាប់គ្រប់គ្រងទ្រព្យសម្បត្តិ និងប្រាក់ចំណូល (២) ការវិភាគប្រៀបធៀបលើប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និង ប្រាក់ចំណូល (៣) ការអនុវត្តល្អៗលើបញ្ហាជាក់លាក់នៅក្នុងប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និងប្រាក់ចំណូល និង (៤) ការអនុវត្តល្អៗក្នុងការរាវរក និងគ្រប់គ្រងទំនាស់ផលប្រយោជន៍ និងគ្រប់គ្រងទ្រព្យសម្បត្តិដែលមិនអាចពន្យល់បាន តាមរយៈប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និងប្រាក់ចំណូល ។ វាគ្មិននៅក្នុងសិក្ខាសាលារួមមានជំនាញការមកពី UNODC និងជំនាញការមួយចំនួនទៀតមកពីភាគីអាស៊ានផេកមានដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ។

គណៈប្រតិភូនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ដឹកនាំដោយ ឯកឧត្តម បណ្ឌិត អ៊ន បញ្ចា ឧបការី និង សមាជិករួមមាន លោក ទូច ខេមរិន្ទ អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ លោក ញីវ បញ្ញារិទ្ធ អនុប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល លោក អ៊ីឡាវិទ្ធ អនុប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និង បំណុល លោក យ៉ា រង្ស៊ី ប្រធានការិយាល័យអន្តរជាតិ លោក ឡុង វិជ្ជដា អនុប្រធានការិយាល័យអន្តរជាតិ និងមន្ត្រីនៃ ការិយាល័យអន្តរជាតិមួយចំនួន ៕

 

អត្ថបទដែលជាប់ទាក់ទង