ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អញ្ជើញទទួល អំណោយមនុស្សធម៌ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

25

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៣រោជ ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរស ជន និងក្រុមហ៊ុន ដើម្បីចូលរួមអបអរសាទរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោម ប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ និង កសាងធនធានរបស់សង្គម” នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ឯកឧត្ដម គួច ចំរើន មានប្រសាសន៍ ថ្លែងអំណរគុណចំពោះបងប្អូនសប្បុរស ជន និងក្រុមហ៊ុនដែលបានចូលរួមជា មួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ព្រោះសាខាមានតម្រូវការជាច្រើនក្នុងការជួយដល់បងប្អូនប្រជាពល រដ្ឋ ហើយសកម្មភាពចែករំលែកនេះជាទឹកចិត្តគំទ្រដល់សាខាកាកបាទក្រហម សាខានឹងខិតខំប្រើប្រាស់សម្ភារៈ និងថវិកាចែកជូនប្រជាពលរដ្ឋរបស់យើងដែលកំពុងខ្វះខាតស្បៀងដោយសារជំងឺកូវីដ ។ អំណោយជាសម្ភារះ និងថវិកាដែលបានឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានសម្ភារៈ ថវិកា និងធន ធានគ្រប់គ្រាន់ ដើម្បី យកមកបម្រើសកម្ម ភាពមនុស្សធម៌ចែកជូនបងប្អូនប្រជា ពលរដ្ឋដែលជួបការលំបាកខ្វះខាតស្បៀងដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ ពិសេសបងប្អូនប្រជាពលរដ្ឋធ្វើចក្តាឡឺស័កពាក់ពន្ធនឹងព្រឹត្តិការសហ គមន៍ ២០កុម្ភះ ក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់ វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាជួយប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា មិនទុកឱ្យប្រជា ពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងស្លាប់ ដោយខ្វះស្បៀងនោះទេ ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសា ខាកាកបាទក្រហមកម្ពុជា ខេត្ត ក៏បានអំពាវនាវដល់បងប្អូនសប្បុរសជន លោកឧកញ៉ា ឯកឧត្តម លោកជំទាវ ក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ បន្តចូលរួមជួយឧបត្ថម្ភគាំទ្រដល់សាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុបន្តទៀត ដើម្បីឱ្យសាខាមានសម្ភារៈ ថវិកា ដើម្បីយកមកធ្វើការចែកជូន ដល់ ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋខ្វះខាតស្បៀង ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្នានទីពឹង ពិសេសសកម្មភាពប្រយុទ្ធប្រ ឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះ សីហនុ ឱ្យទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន
១. ឯកឧត្តមសេនីយ៍ត្រី អ៊ុ សំអុល ស្នងការរងខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ៥ ០០០ដុល្លាអាមេរិក
២.ក្រុមហ៊ុន CAMBODIAN ENERGY LIMITTED ឧបត្ថម្ភអង្ករ ៧ ០០០គីឡូក្រាម មីម៉ាម៉ា ៦០កេសតូច
៣.អនុសាខាកាកបាទក្រហម ស្រុកព្រៃ នប់ ឧបត្ថម្ភថវិកា ២០ ០០០ ០០០រៀល
៤.អនុសាខាកាកបាទក្រហម ក្រុងកោះ រ៉ុង ឧបត្ថម្ភថវិកា ១៣ ២៩០ ០០០រៀលនិង ៤ ២០០ដុល្លាអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង