ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ជាយដែនលាប រដ្ឋាមានឱកាសប្រកួត ជាមួយបរទេស

159

ភ្នំពេញ:អ្នកប្រដាល់ជាយដែនលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃជាលើកដំបូង នៅរសៀលថ្ងៃទី១៧មិថុនាលើសង្វៀនWurkz របស់អាស៊ីអាគ្នេយ៍ ។

អ្នកប្រដាល់ថៃឈ្មោះអា ណន(A Norn) គឺជាគូប្រកួតរបស់រដ្ឋាហើយបួកគេប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។រដ្ឋាមួយរយៈនេះគេមានម៉ូយប្រកួតច្រើន នៅសង្វៀននានាក្នុងរាជធានីភ្នំពេញ ។គេជាអ្នកប្រដាល់ដែលមានមុខរឹង កណ្ដាប់ដៃរហ័សទាត់ចេញធ្ងន់ ឯ ជង្គង់ក៏វឮៃចេញបានធ្ងន់ល្អដែរតែកំពស់របស់គេស្ទើរបន្តិច ។

នេះជាឱកាសលើកដំបូងហើយ ដែលអ្នកប្រដាល់ជាយដែនរូបនេះ ត្រូវការកសាងកេរ្តិ៍ឈ្មោះដើម្បីរកឱកាសប្រកួតបជាមួយបរទេសឲ្យបានកាន់តែញឹកញាប់ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៤៥ដង ឈ្នះ៣៣ដងចាញ់១០ដង និង ស្មើពិន្ទុ ២ ដង ។ ចំពោះអ្នកប្រដាល់អាណនវិញអាចនិយាយបានថា នេះជាលើកដំបូងហើយដែលគេធ្វើដំណើរមកប្រកួតនៅស្រុកខ្មែរ មិនមាននរណាម្នាក់ដឹងថាតើអ្នកប្រដាល់រូបនេះខ្លាំង ឬខ្សោយនោះទេ ។ បើតាមការអះអាងពីលោកថៃ អ៊ូដែលជាអ្នកនាំអ្នកប្រដាល់ថៃ មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាគ្រូ និង ម្ចាស់ក្លិបរបស់គេអះអាងថាអា ណនមិនអន់ឡើយ ហើយក៏មិនខ្លាំងហួសហេតុដែរ ។

អា ណនមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៧ដង ចាញ់៦ដង និងស្មើពិន្ទុ ២ ដង ។លាប រដ្ឋា ឬ អ្នកប្រដាល់ថៃអា ណនជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃអ៊ូ រ៉ូនូដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ សារ័ត្នមានឈ្មោះក្នុងបញ្ជីនៃការប្រកួតដណ្ដើមខ្សែក្រវាត់ ទម្ងន់៦៥គីឡូក្រាមនេះ ។ សម្រាប់ការប្រកួតនេះគឺជាការកំដៅសាច់ដុំដ៏សំខាន់ របស់អ្នកប្រដាល់កម្ពុជារូបនេះ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៧៥ដង ឈ្នះ៥៩ដង ចាញ់១៣ដង និង ស្មើពិន្ទុ ៣ ដង ។

ចំពោះអ៊ូ រ៉ូនូវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងហើយ គេមិនមែនជាដុំសាច់ដែលស្រួលទំពារនោះទេព្រោះក្រៅពីកម្លាំងរឹងមាំល្អនោះកលល្បិច និងភាពរហ័សរហួនរបស់គេតែងតែធ្វើឲ្យគូប្រកួតជួបការលំបាក ។គេមានប្រវត្តិប្រកួតចំនួន៦៣ដង ឈ្នះ៥៤ដង ចាញ់៩ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?៕

អត្ថបទដែលជាប់ទាក់ទង