ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឈ្នះលើសង្វៀន Ultimatr Boxing Championship ថ្ងៃទី២៦កញ្ញា

100

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់សកលក្នុងព្រឹត្តិការណ៍ Ultimatr Boxing Championship ថ្ងៃទី២៦កញ្ញា គឺជាការប្រកួតដ៍អស្ចារ្យ មួយ ដែលការប្រកួតរវាងកីឡាការិនីជើងខ្លាំង២រូបបានទទួលលទ្ធផលស្មើគ្នា ។

លោកប៊ុយ សោភ័ណ្ឌដែលជាអគ្គលេខាធិការសហព័ន្ធបានអះអាងថា ការប្រកួតពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍នឹងកាន់តែប្រសើរ ដោយសារតែការផ្គូរផ្គង សហព័ន្ធធ្វើឡើងដោយ ប្រុងប្រយ័ត្នពិសេសទាំងកីឡាករ កីឡាការិនីត្រូវតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា ។

ក្នុងការប្រកួតនៃសប្ដាហ៍ទី២នេះជំនួបក្នុងតំណែងគូរឯករងរវាងកីឡាការិនីនូវ ស្រីពៅមកពីក្លិបតាឡីដំរីមានរិទ្ធ ជាមួយកីឡាការិនី វី ស្រីស្រស់ក្លិបកីឡាជម្រើសជាតិលទ្ធផលបានត្រឹមស្មើពិន្ទុគ្នា ។កីឡាការិនីទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ការប្រកួតក្នុងតំណែងគូឯកវិញនោះអ្នកប្រដាល់ល្បីឈ្មោះទូចដេវីដក្លិបកីឡាជម្រើសជាតិបានយកឈ្នះកីឡាករករខុនឌីណាក្លិបតាឯកដំបងដែកមានរិទ្ធដែលជាអ្នកប្រដាល់មិនសូវមានឈ្មោះបោះសម្លេងនោះដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម ។

ចំពោះការប្រកួតក្នុងតំណែងគូពិសេសវិញនោះអ្នកប្រដាល់អំ ខេមក្លិបកីឡាជម្រើសជាតិប្រកួតឈ្នះអ្នមប្រដាល់ឈុន ប្រាក់កាក់ ក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។ ការប្រកួតសម្រាប់គូធម្មតាវិញនោះសម្រាប់ប្រភេទទម្ងន់៥២គីឡូក្រាមអ្នកប្រដាល់ឈិន សីហាក្លិបសាលវ័ន្ដកីឡាប្រកួតចាញ់អ្នក ប្រាដាល់ផល ស៊ីឡុងក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ ។វុទ្ធី ពិសីក្លិបនាគមានជ័យរុំ ធារ៉ាក្លិបអារុណរះកីឡាដោយពិន្ទុ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម ។ អ្នកប្រដាល់លីន គឹមង៉ែតក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតឈ្នះអ្នកប្រដាល់ធន ឈៀងរ៉ាន់ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបងដោយ ពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង