ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើទោះបីរាជរដ្ឋាភិបាល ឲ្យផ្អាកពិធី បុណ្យ ភ្ជុំបិណ្ឌ ក៏នៅតែមានពុទ្ធបរិស័ទ បន្តយកចង្ហាន់ទៅ ប្រគេនព្រះសង្ឃជាធម្មតា ដោយគោរពទៅតាមវិធានសុខាភិបាល

93

 

ភ្នំពេញ ៖ ពុទ្ធបរិស័ទនៅតែបន្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃជាធម្មតានៅក្នុងឱកាសពិធី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដោយបានអនុវត្តន៍ ទៅតាម វិធានការសុខាភិបាល ដែលបានកំណត់មិនមានការប្រមូលផ្តុំឡើយ ក្នុងបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ដូនតាញាតិកាលទាំង ៧ សណ្តាន។

ខណៈរាជរដ្ឋាភិបាលបាន សម្រេចឲ្យផ្អាកការរៀបចំពិធី បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ.១៩ក្តី ក៏ពុទ្ធបរិស័ទនៅតែយកចង្ហាន់ទៅប្រគេនព្រះ សង្ឃជាធម្មតា តាម រូបភាពផ្សេងៗ ដើម្បីឧទ្ទិសកុសល ផលបុណ្យដល់ដូនតាញាតិកាលទំាង៧សណ្តាន និងការពារសុវត្ថិភាពពីការឆ្លងជំងឺកូវីដ.១៩ផងដែរ។

គេសង្កេតឃើញថា វត្តមួយ ចំនួនបានទទួលចង្ហាន់ពីពុទ្ធ បរិស័ទនៅក្នុងវត្ត ដោយតម្រូវឱ្យពាក់ម៉ាស់ វាស់កម្តៅ បាញ់អាល់កុល និងចូល
ម្នាក់ម្តងៗ ដោយរក្សាគម្លាតសុវត្ថិភាពសង្គម។ វត្តខ្លះទៀតបាន ដាក់តុឬគ្រែនៅខាងមុខវត្តដោយ មានព្រះសង្ឃ និងតាអាចារ្យគណៈកម្មការវត្តសម្រាប់ទទួលទេយ្យទាន គ្រឿងឧប ភោគបរិ ភោគពីពុទ្ធបរិស័ទជិតឆ្ងាយ។
ចំណែកពុទ្ធបរិស័ទខ្លះទៀត មិន បានទៅវត្តដោយផ្ទាល់ឡើយ ប៉ុន្តែពួកគាត់បានចូល រួមចូលជាបច្ច័យ គ្រឿងឧប ភោគបរិភោគទៅប្រគេនព្រះ សង្ឃឬគណៈកម្មការវត្ត ដើម្បីចាត់ចែងបំរើក្នុងវត្តឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងន័យគោរពតាមវិធានការ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលការពារ ការចម្លងរាតត្បាតជំងឺកូវីដ .១៩។

លោកតាអាចារ្យ ជិន ស៊ីហ៊ន គណៈកម្មា ធិការ វត្ដអារុណ្ដវត្ដី សង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិ៏សែនជ័យ បានឲ្យដឹងនៅថ្ងៃទី២៩ កញ្ញានេះថា៖ ប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទនៅក្នុងភូមិជិតៗ វត្ត នៅតែបន្តយកចង្ហាន់មកប្រគេនព្រះសង្ឃជាបន្តបន្ទាប់ ដោយបានគោរពតាមវិធានសុខាភិបាលបានល្អប្រសើរ ដោយគណៈគ្រប់គ្រងវត្ត បានរៀបចំក្រុមការងារ ធ្វើការវាស់កម្តៅ បាញ់ទឹកអាល់កុល និងតម្រូវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់មុនចូលទៅក្នុងបរិវេណវត្ត ហើយប្រជាពលរដ្ឋពេលយកចង្ហាន់មកប្រគេនព្រះ សង្ឃនោះ គឺតម្រូវឲ្យដាក់នៅលើតុខាងមុខសាលាឆាន់ បន្ទាប់មកព្រះសង្ឃនិងគណៈ កម្មការវត្ត ទទួលចង្ហាន់នៅខាងមុខសាលាឆាន់ ដើម្បីធ្វើយ៉ាងណាការពារពីការឆ្លងជំងឺកូវីដ.១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងចូលទៅក្នុងសហគមន៍។

លោកអាចារ្យ បានបន្ដថា៖ មួយវិញទៀតនៅតាមក្រុមវេននីមួយៗនៅក្នុងភូមិពុទ្ធបរិស័ទតាមវេនខ្លះក៏មានប្រជាពលរដ្ឋបានចូលជាបច្ច័យនិងជាគ្រឿងឧបភោបរិភោគដល់ព្រះសង្ឃឬតាមរយៈគណៈកម្ម ការវត្ត ដើម្បីធ្វើការរៀបចំចាត់ ចែងធ្វើជាចង្ហាន់ប្រគេនព្រះ សង្ឃ ក្នុងន័យកាត់បន្ថយនៃការរីករាលដាលជំងឺកូវីដ.១៩ និងគោរពតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល៣កុំនិង ៣ការពារឲ្យខ្ជាប់ខ្ជួន។
គណៈកម្មការរបស់ខ្ញុំបាទបានរៀបចំទៅ

តាមគោលការណ៍របស់សម្ដេចឲ្យតែពុទ្ធបរិស័ទឬមួយក៏ក្រុមវេនយកចង្ហាន់មកប្រគេនខាងក្រៅទេ ដើម្បីជៀសវាងការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ អ៊ីចឹងសូមឲ្យពុទ្ធបរិស័ទយកចង្ហាន់មកប្រគេនហើយគាត់អញ្ជើញទៅផ្ទះវិញចុះ រីឯក្រុមវេនគាត់បានរៃបច្ច័យទៅធ្វើតាមវេននៅភូមិរៀងៗខ្លួន ហើយគាត់ចាត់ជាតំណាងគ្នាគាត់ពីរឬបីនាក់ ដើម្បីយកចង្ហាន់ប្រគេនព្រះសង្ឃរួចគាត់ធ្វើដំ ណើរទៅ ផ្ទះវិញទៅតាមការណែនាំនិងសូមអង្វរករពីអាចារ្យគណៈ កម្មការក៏ដូចជាព្រះសង្ឃក្នុងវត្តផងដែរ ។
ព្រះសង្ឃ កោសល ហ៊ុល ចៅអធិការវត្ដអរុណ្ដវត្ដី មានពុទ្ធដីកាថា ទោះបីពុទ្ធបរិ ស័ទបាន យកចង្ហាន់មកប្រគេនព្រះសង្ឃតាមរូបភាពបែបណាក្តី ក៏ទទួលបានកុសលផលបុណ្យ ដោយព្រះសង្ឃបានវេរ និងឧទ្ទិសកុសលផលបុណ្យជូនដល់សាច់ញាតិដែលបានស្លាប់ទៅផងដែរ ។

មួយវិញទៀតនោះ ការចូលរួមធ្វើបែបនេះ គឺដើម្បីធ្វើយ៉ាងណាការពារពីការចម្លងនៃការរីករាលដាលជំងឺកូវីដ.១៩ ពីមនុស្សម្នាក់ទៅមនុស្សទៀត និងព្រះសង្ឃ ក៏ដូចជាចូលក្នុងសហគមន៍ផងដែរ។
ចំណែកឯលោក សួន សំបូ ជាប្រជាពល រដ្ឋរស់ នៅភូមិដីថ្មី ខេត្តកណ្តាល បានរៀបរាប់ ដែរថា៖ ក្នុងឱកាសបុណ្យភ្ជុំ បិណ្ឌឆ្នាំនេះ ទោះបីជាត្រូវបានបិទយ៉ាងណាក្តី រូបលោកផ្ទាល់នៅតែយកចង្ហាន់មកប្រគេនព្រះសង្ឃជាធម្មតាដែរ ។ តែលោកបានការពារជាប់ជានិច្ចនូវវិធានការរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ ដោយពាក់ម៉ាស់និងលាងដៃជាមួយអាល់កុលជាប់ជាប្រចាំផងដែរ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តី សម្រេចការផ្អាកការ រៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈរកឃើញ ព្រះសង្ឃ តាជី យាជី សិស្សស្នាក់នៅវត្ដដើម្បីរៀនសូត្រ និងគណៈកម្មាធិការ បានរកឃើញមានកូវិដ.១៩ នៅ តាមបណ្ដាវត្ដមួយ ចំនួននៅរាជធានីភ្នំពេញ នោះរួចមក ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង