ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សខណ្ឌចំការមនសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេច ហ៊ុន សែន ក្នុងការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យឥស្សរជនដែលកាន់តំណែងជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ “សញ្ជាតិខ្មែរតែមួយគត់”

68

ភ្នំពេញ ៖ ក្នុងនាមគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងសមាជិក សមាជិកាគណបក្សខណ្ឌចំការមនទាំងអស់ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តម និងប្រកបដោយឧត្តមគតិស្នេហាជាតិ ដ៏ជ្រាលជ្រៅជាទីបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យឥស្សរជនដែលកាន់តំណែងជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាមាន “សញ្ជាតិខ្មែរតែមួយគត់”៕

អត្ថបទដែលជាប់ទាក់ទង