ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើដល់ ប្រជាពលរដ្ឋ​ ក្នុងខេត្តព្រៃវែង​ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់​ ចំពោះទឹកជំនន់កំពុងកើនឡើង​

62


លោកជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១ កញ្ញានេះ បានអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋ​ ក្នុងខេត្តព្រៃវែង​ និងសាធារណជនទាំងអស់​ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់​ ចំពោះទឹកជំនន់កំពុងកើនឡើង​ ដល់កម្រិតកម្ពស់ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត​ និងទ្រព្យសម្បត្តិ​ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេ​ និងមាត់ព្រែក។​
លោកអភិបាលខេត្ត បានថ្លែងថា “ខ្ញុំ​ សំណូមពរ​ ដល់អាជ្ញាធរមានសមត្ថកិច្ច​ កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន​ ត្រូវយកចិត្តទុកដាក់​ និងអស់ស្មារតីទទួលខុសត្រូវខ្ពស់​ ដោយចាត់កម្លាំង​សរុប​ និងមធ្យោបាយ​ អន្តរាគមន៌​ ជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​”។​

​ សូមបញ្ជាក់ថា​គិតត្រឹមថ្ងៃនេះ​ ទឹកទន្លេមេគង្គ-អ្នកលឿង​ មានកម្ពស់៧,៤៨ម៉ែត្រ​ ខណ:កម្រិតប្រកាសអាសន្ន​ ៧,៥០ម៉ែត្រ​ ៕

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៨ ៖

អត្ថបទដែលជាប់ទាក់ទង