ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ចាត់ឱ្យលោកស្រីមុំ ចាន់ដានីនាំយកគ្រឿង ឧបភោគបរិភោគផ្ដល់ជូនមណ្ឌល និងសមាគមន៌ចំនួន៦ សម្រួលជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់

167

 

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានរាជធានីភ្នំពេញ ជាតំណាងលោកនាំយកគ្រឿងឧបភោគ បរិភោគ មី ចំនួន ១.០០០កេស ដើម្បីផ្តល់ជូនដល់មណ្ឌលទាំង៦ដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

អំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជាស៊ីណា ឃួង ស្រេង បានផ្ដល់តាមរយះលោកស្រីប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានរាជធានីភ្នំពេញផ្ដល់ជូនមជ្ឈមណ្ឌទាំង៦នោះមាន “មី ចំនួន ១.០០០ កេស ” ។

ក្នុងឱកាសនោះលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានរាជធានីភ្នំពេញបានបែងចែកអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជាស៊ីណា ឃួង ស្រេង នោះដូចតទៅ១-មណ្ឌលកុមារកំព្រាភ្នំពេញថ្មី ចំនួន ១០០កេស។
២ -មណ្ឌលកុមារកំព្រាកុលាបទី៤ ចំនួន100 កេស។
៣-សមាគមសំនៀងតន្ត្រីចាបតូច ចំនួន 100 កេស។
៤-មណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញព្រៃស្ពឺចំនួន២០០ កេស។
៥-មជ្ឈមណ្ឌលឱកាសខ្ញុំចំនួន ៤០០កេស។
៦-ជនចាស់ជរាជួបការលំបាក និងបុគ្គលិកជាប់កិច្ចសន្យាជួបការលំបាកផ្នែកជីវភាព ចំនួន ១០០កេស។

ក្នុងឱកាសនោះលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានរាជធានីភ្នំពេញនិងតំណាងឱ្យមណ្ឌទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដែលបានផ្ដល់អំណោយដ៏មានសារសំខាន់ដល់ពួកយើងខ្ញុំនាឱកាសនេះហើយសូមជូនពរលោកអភិបាលរាជធានី និងលោកស្រី ព្រមទាំងបុត្រាបុត្រី
សូមសមប្រកបគ្រប់ប្រការ សុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ដើម្បីបន្តដឹកនាំ អភិវឌ្ឍរាជធានីភ្នំពេញ កាន់តែល្អប្រសើរឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង