ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ តម្លៃនៃការមិនជាន់ឈ្លីអ្នកដទៃ

316

ភ្នំពេញ ៖ វាជារឿងមួយដែលបង្ហាញពីភាពសាមញ្ញនៅក្នុងគ្រួសារមួយតែប៉ុណ្ណោះ តែវាជាគតិមួយសម្រាប់អប់រំដល់ សង្គមទាំងមូលពិសេស
ជួយដល់អ្នកដែលមានជីវភាពមិនធូរធារ ឬ ជួយដល់អ្នកតូចតាច ។

នេះជារឿងនិទានរបស់បរទេសទេដែលរឿងនោះ អ្នកនិពន្ធសរសេរថាមានបងប្រុសម្នាក់ បានទូរសព្ទ័ទៅប្រាប់ប្អូនស្រីថានឹងនាំប្រ
ពន្ធទៅលេង។ ប្អូនស្រីមិនស្រណុកចិត្តសោះ ដោយសារក្នុងទូរទឹកកកគ្មានអី្វក្រៅពីក្រូច។
ជាមួយនឹងការមិនស្រណុកក្នុងចិត្តបែបនេះ នាងក៏ច្របាច់ក្រូចនោះបានទឹកពីរកែវសម្រាប់ទទួលភ្ញៀវ។ ពេលបងប្រុសនាងមកដល់ស្រាប់ តែមិនត្រឹមមានតែប្រពន្ធទេ ថែមទាំងនាំម្តាយក្មេកមកជាមួយដែរ ហើយជាលើកដំបូង ហើយដែលគាត់មកលេងផ្ទះនាង។

ក្នុងស្ថានភាពបែបនេះនាងក៏លើកទឹកក្រូច ដែលមានតែពីរកែវដាក់ជូនបងថ្លៃស្រី និងម្តាយគាត់ហើយដាក់ទឹកមួយ កែវជូនបងខ្លួន
ឯងជាមួយនិងពាក្យថា: “ខ្ញុំដឹងថាបងចូលចិត្តទឹកសូដា”។ បងប្រុសនាងលើកកែវទឹកផឹក ក៏ដឹងថាជាទឹកធម្មតាទៅហើយ។

បន្តិចក្រោយមកម្តាយក្មេកបងប្រុសនាងនិយាយថា:” ខ្ញុំក៏ចង់ផឹកទឹកសូដាដែរ”។ ដោយឃើញប្អូនស្រីខ្លួនទាល់គំនិតមិនដឹងធ្វើម៉េច បងប្រុសក៏ពោលថា :”ចាំបងទៅយកពីចង្ក្រានបាយ”។ បងប្រុសទៅបានបន្តិចក៏ឮសូរធ្លាក់កែវបែក។ បងប្រុសក៏ចេញមកវិញហើយប្រាប់ម្តាយក្មេកថា:” ខ្ញុំធ្វើធ្លាក់កែវសូដាម៉ែបែកហើយចាំខ្ញុំទៅផ្សារទិញ”។ម៉ែក្មេកក៏តបវិញថា:” មិនអីទេ មិនបាច់ក៏បាន”។

ពេលដែលពួកគេវិលត្រទ្បប់ទៅវិញ បងប្រុសឱបប្អូនស្រីខ្លួន ស៊កក្រដាស់ប្រាក់មួយសន្លឹក ទៅក្នុងដៃហើយពោលពាក្យខ្សឹបថា:” កុំភ្លេចជូតសូដាដែលកំពប់ នៅចង្ក្រានបាយផងណា” ជាមួយនិងស្នាមញញឹមពោរពេញដោយក្តីស្រទ្បាញ់។
នៅពេលដែលអ្មកស្ថិត ក្នុងស្ថានភាពមួយប្រសើរហើយ គប្បីចេះជួយអ្នកដទៃផង នៅពេលដែលគ្នាទាល់ច្រក។តែសម្រាប់សង្គម
យើងសព្វថ្ងៃនេះពេលខ្លះគ្នាទាល់ច្រក ទៅហើយនោះបែរ ជាខំរុញគ្នាឲ្យទល់នឹងេជញ្ជាំងទៀតផង ។ ត្រូវចាំថាឆ្កែពេលដែលវាទាល់ច្រកវានឹង
ខាំវិញហើយ ៕

អត្ថបទដែលជាប់ទាក់ទង