ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ សីល ៥ គឺជាច្បាប់សង្គម

394

 

ភ្នំពេញ ៖ មិនមែនជាអ្នកធម៌ ហើយក៏មិនមែនជាព្រះសង្ឃដែរ តែស្ដាប់ធម៌យូរៗទៅទើបដឹងថា ក្នុងច្បាប់សង្គមមានលំនាំដូចជាសីល៥ទាំងអស់តែម្ដង ។
តាមពិតសីល៥មិនមែនកើតឡើងពេលព្រះពុទ្ធត្រាស់ដឹងនោះឡើយ គឺកើតមានតាំងពីមុនសម័យព្រះពុទ្ធប្រសូត្រមកម្លេះគ្រាន់តែវាមានន័យល្អ ព្រះពុទ្ធក៏យកមកប្រើជាគតិសម្រាប់អប់រំមនុស្សទូទៅបន្តមក ។អ្នកមានដឹងទេថាព្រះពុទ្ធប្រសូត្រនៅថ្ងៃសុក្រខែពិសាខឆ្នាំ ច ៥៦៣មុនគ្រឹសករាជ នៅក្នុងឧទ្យានលុមពិនីប្រទេសនេប៉ាល់ ។

ព្រះអង្គបានចូលសាងផ្នួសនៅថ្ងៃចន្ទ១៥កើតខែអាសាឍក្នុងជន្មាយុ២៩ព្រះវស្សា និងចូលបរិនិព្វានថ្ងៃអង្គារ១៥កើតថ្ងៃពេញបូណ៌មី ខែពិសាខឆ្នាំម្សាញ់៥៤៣ មុនគ្រឹសករាជក្នុងព្រះជន្ម៨០ព្រះវស្សា ។ ក្នុងសីល៥ មានបម្រាមហាមសម្លាប់សត្វ ឬ បៀតបៀនជីវិតអ្នកដទៃ ។បើមិនជឿសាកសម្លាប់ ឬបៀតបៀនជីវិតអ្នកដទៃសាក លមើល៍បើមិនជាប់គុក ។នេះគឺមានចែងនៅក្នុងសិក្ខាបទទី ១ ដែលមានន័យជាភាសាបាលីថា”បាណាតិបាតា វេរមណី សិក្ខាបទំ សម្មាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ឬបៀតបៀនជីវិតអ្នកដទៃ “ ។

សិក្ខាបទទី២គឺហាមមិនឲ្យលួចទ្រព្យសម្បត្តិអ្នកដទៃ។ លួចសម្បត្តិគេមានន័យថាចោរដែលច្បាប់ សង្គមហាមឃាត់ដាច់ខាតបើក្លាហានសាកមើលបើមិនត្រូវប៉ូលីសចាប់ខ្លួន ។សិក្ខាបទទី២នេះចែងថា”អទិន្នាទានា វេរមណី សិក្ខាបទំ សម្មាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា “ ។
សិក្ខាបទទី៣គឺហាមដាច់ខាតមិនឲ្យលួច ឬប៉ះពាល់ដល់កូនប្រពន្ធឬប្ដីគេបើហ៊ានប្រថុយ ក៏ជាប់គុកដូចគ្នាព្រោះទង្វើនេះមានន័យថា ចាប់រំលោភសរពសន្ធវៈ ។សិក្ខាបទទី៣នេះចែងជាភាសាបាលីថា”កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សម្មាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ “ ។

សិក្ខាបទទី៤ គឺហាមមិនឲ្យបោក កុហកអ្នកដទៃដូចជាបោកប្រាស់ យកលុយទ្រព្យសម្បត្តិក៏ខុសនឹងច្បាបើរដ្ឋដែរ ។សិក្ខាបទទី៤នេះចែងថា ”មុសាវាទាវេរមណីសិក្ខាបទំសម្មាទិយាមិប្រែថាខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក “ ។

សិក្ខាបទទី៥គឺឲ្យវៀរចាកគ្រឿងស្រវឹង ដែលក្នុងនោះក៏មានទាំងគ្រឿងញៀនទៀតផង។ សេពគ្រឿងស្រវឹងវាមិនជាបញ្ហាឡើយ ប្រសិនបើក្រោយពីស្រវឹងមិនបង្កហេតុ ឬ រំខានដល់អ្នកដទៃ ឬ បង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តសាធារណៈតែបើគ្រឿងញៀនគឺគុកហើយហ្នា ។
សិក្ខាបទទី៥ ដែលន័យហ្ស៊ីនជាបាលីថា ”សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សម្មាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរីយ “ ។
សម្រាប់អ្នកមិនចេះប្រើគ្រឿងញៀន ដូចនាយខ្ញុំអាចកាន់ត្រឹមសីល៤ទំនងជាបានព្រោះនៅផឹកគ្រឿង ស្រវឹងតែមិនទៅរករឿងគេទេបើមិនជឿទៅសួរព្រះឥន្ទ្រមើលទៅ ៕

អត្ថបទដែលជាប់ទាក់ទង