ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករ ចំនួន ៣៧នាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិការសឹក រងបន្ទាយមានជ័យ

76

បន្ទាយមានជ័យ ៖ យប់ថ្ងៃទី១៩ ឈានចូល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ មានពលករបម្រុងឆ្លងដែនទៅប្រទេសថៃ ចំនួន ៣៧នាក់ ក្នុងនោះស្រី ១៣នាក់ កុមារ ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោមបញ្ជារផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ចាត់តាំង ឧត្ដមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត ២៤ម៉ោង លើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំង ចម្រុះដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង យប់ថៃ្ងទី១៩ ឈានចូល ថ្ងៃទី២០ ខែតុណ ឆ្នាំ២០២១ លោក អនុសេនីយ៍ទោ ស រិទ្ធ មេគ្រប់គ្រងគោលដៅ ផ្នែកសឹករងម៉ាឡៃ ដឹកនាំកម្លាំង សហការជាមួយកងពលថ្មើរជើរលេខ៥១ និងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានជួបពលករបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងចម្រុ:ឃាត់ខ្លួនបានតែម្តង។

ក្រោយពីឃាត់ខ្លួនបានកម្លាំងចម្រុះបានសាកសួរ និងបានអប់រំណែនាំ រួចក៏ប្រគល់អោយកម្លាំងអាវុធហត្ថស្រុកបន្ត សាកសួរបន្តដើម្បីវេករកមុខសញ្ញាមេខ្យល់ ដែលតែងតែញុះញុងអោយបងប្អូនឆ្លនដែនទៅធ្វើការដោយគ្រោះថ្នាក់ និងប្រថុយប្រថានបែបនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុ: ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង