ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាលួចដ៏សកម្ មនិងអ្នកទទួលផលចោរកម្ម គឺប៉ូលិសកៀនស្វាយ ក្របួចជាប់ទាំងសម្បុក

36

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងនៅថ្ងៃទី២១ខែតុលានេះថា ករណី លួច នឹងទទួលផលចោរកម្មដែលប្រព្រឹត្តឡើង នៅម៉ោងសូន្យនិង៣៥នាទីនាថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះ
នៅចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកអធិការអោយដឹងថា ជនរងគ្រោះឈ្មោះប៉ុល សាឡន ហៅញាញ់ ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកជនសង្ស័យចំនួន០៤នាក់ៈ
ទី១/ឈ្មោះតេង វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)
ទី២/ឈ្មោះភុន ផាន់ណយ ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន-ធ្លាប់ជាប់ពន្ធនាគារ២លើក)
ទី៣/ឈ្មោះខន ចាន់ថន ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)
និងទី៤/ឈ្មោះរ៉េត ដារ៉ុង ហៅមិក ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគារ១លើក។
លោកអធិការបន្តទៀតថាចំពោះសម្ភារះបាត់បង់រួមមាន៖
១/ទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPO ពណ៍ខ្មៅ។
២/អាយផេក០១គ្រឿងស៊េរីA៨២២ ពណ៍ទឹកប្រាក់។

វត្ថុតាងចាប់យករួមមានៈ
១/ទូរស័ព្ទដៃមួយគ្រឿងម៉ាកVIVOពណ៌ខៀវប្រើសុីមពីរ។
២/ទូរស័ព្ទដៃមួួគ្រឿងម៉ាកNOKIA(ចុចពិល)គ្មានសុីមប្រើ។
៣/កាបូបលុយចំនួនមួយពណ៌សូកូឡា។
៤/កាតចាក់វ៉ាក់សាំងចំនួនមួយសន្លឹក
៥/នាឡិកាដៃចំនួនមួយពណ៌ទឹកប្រាក់ម៉ាកAMERICAEAGIE។
៦/កណ្ដៀវចំនួនមួយប្រវែង៧២សង់ទីម៉ែត្រដងឬស្សីប្រវែង៤៦សង់ទីម៉ែត្រ ផ្លែដែកប្រវែង២៦សង់ទីម៉ែត្រ ទទឹងផ្លែទំហំ៦សង់ទីម៉ែត្រ។
៧/កណ្ដៀវចំនួនមួយប្រវែង៦៧សង់ទីម៉ែត្រ ដងដែកប្រវែង៣៩សង់ទីម៉ែត្រ ផ្លែដែកប្រវែង២៨សង់ទីម៉ែត្រ ទទឹងផ្លែទំហំ៩សង់ទីម៉ែត្រ។
៨/កាំបិតផ្គាក់ចំនួនមួយប្រវែង៩៣សង់ទីម៉ែត្រ ដងដែកប្រវែង៦៣សង់ទីម៉ែត្រ ផ្លែដែកប្រវែង៣០សង់ទីម៉ែត្រ ទទឹងផ្លែទំហំ៦សង់ទីម៉ត្រ។
៩/ដាវកែឆ្នៃចំនួនមួយប្រវែង៦៩សង់ទីម៉ែត្រ ដងឬស្សីប្រវែង១៦ ផ្លែដែកប្រវែង៥៣សង់ទីម៉ែត្រ ទទឹងផ្លែ៥សង់ទីម៉ែត្រ។
១០/ដាវកែឆ្នៃចំនួនមួយប្រវែង៥២សង់ទីម៉ែត្រ ដងឬស្សីប្រវែង១៩សង់ទីម៉ែត្រ ផ្លែដែកប្រវែង៣៣សង់ទីម៉ែត្រ ទទឹងផ្លែ៥សង់ទីម៉ែត្រ។
១១/ដាវកែឆ្នៃចំនួនមួយប្រវែង៤៣សង់ទីម៉ែត្រ ដងដែកប្រវែង១៧សង់ទីម៉ែត្រ ផ្លែដែកប្របែង៣៦សង់ទីម៉ែត្រ ទទឹងផ្លែ៤សង់ទីម៉ែត្រ។
១២/កាំភ្លើងស្នប់កែឆ្នៃចំនួនមួយ។

លោកអធិការបន្តទៀតថានៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ខណះពេលជនរងគ្រោះកំពុងសំរានលង់លក់ នៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យចំនួន០៣នាក់ ទី១ឈ្មោះតេង វណ្ណឌី ភេទប្រុស ទី២ឈ្មោះ ភុន ផាន់ណយ ភេទប្រុស -ទី៣ឈ្មោះខន ចាន់ថន ភេទប្រុស បានធ្វើសកម្មភាពគាស់ដំបូលផ្ទះលួចចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះលួយយកទូរស័ព្ទដៃមួយគ្រឿងម៉ាកOPPOពណ៌ខ្មៅ នឹងអាយផេកមួយគ្រឿងស៊េរីA៨២២ របស់ជនរងគ្រោះ ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានគេចខ្លួនបាត់។

លុះដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០២១ វេលាម៉ោង០៨ នឹង៣០នាទីព្រឹកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ។ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។

លុះដល់ល្ងាចថ្ងៃ ខែ ឆ្នាំដដែល ទើបកំលាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នឹង កំលាំងនគរបាលប៉ុស្តិ៍ដីឥដ្ឋឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ខាងលើយកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ។ក្រោយពីសួរនាំនៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះតេង វណ្ណឌី ភេទប្រុសបានសារភាពថា៖ខ្លួនរួមជាមួយ ឈ្មោះខន ចាន់ថន ភេទប្រុស នឹង ឈ្មោះភុន ផាន់ណយ ភេទប្រុស ពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ នឹងអាយផេករបស់ជនរងគ្រោះពិតប្រាកដមែន។
លុះដល់ម៉ោង០៨ថ្ងៃ ខែ ឆ្នាំដដែលជនសង្ស័យទាំងបីនាក់ខាងលើ បានយកអាយផេក០១គ្រឿង ពណ៍ទឹកប្រាក់មកលក់អោយឈ្មោះរ៉េត ដារ៉ុង ហៅមិក ភេទប្រុស ក្នុងតំលៃ៦.០០០០៛(ប្រាំមួយមឺនរៀល)។
ចំណែកឈ្មោះរ៉េត ដារ៉ុង ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើទទួលផលចោរកម្ម ទិញអាយផេតពីឈ្មោះទាំងបីនាក់ខាងលើពិតប្រាកដមែន។ ហើយហ្នឹងបានឆ្លើយសារភាពទៀតថា ចំពោះសម្ភារៈដាវកៃឆ្នៃ កាំបិត កណ្ដៀវ នឹងកាំភ្លើងស្នប់ជារបស់ខ្លួនពិតប្រាកដមែន។
ក្រោយពីសួរនាំរួចជនសង្ស័យរួម ជាមួយវត្ថុតាងបានបញ្ចូនមកកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង