ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហានម្នាក់ ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង នៅស្ថានីយ៍ប្រេងឥន្ទនៈ PTT ក្នុងខណ្ឌដង្កោ

43

ភ្នំពេញ៖  នៅវេលាម៉ោង០៩៖៤៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ទាហានម្នាក់ ប្រើកាំភ្លើងខ្លី ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង បានកើតឡើងនៅក្នុងចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT តាមផ្លូវព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយទទួលបានព័ត៌មានភ្លាមៗកម្លាំងសមត្ថកិច្ច និងកម្លាំងជំនាញ បានចុះមកពិនិត្យជាក់ស្តែងកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ នៅក្នុងករណីអត្តឃាតដោយខ្លួនឯងនេះ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា(សព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។ លោកអធិការបានបន្តថា សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។

វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុៈ អាវុធខ្លី១ដើមម៉ាកZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុកន្លងមក ជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេ មិនឃើញព្រោះណាត់គ្នា ត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើង ស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នាយកសោរចាក់ មើលស្រាប់តែឃើញ ជនរងគ្រោះដេកស្លាប់បាត់ ទៅហើយដោយមានឈាមផ្នែកក្បាល រួចក៏ឆោឡោ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានជំងឺកូវីដ-១៩។

យោងតាមការសន្និដ្ឋានវាយតម្លៃ ការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

អត្ថបទដែលជាប់ទាក់ទង