ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរព័ត៌មានខេត្តកែប នាំយកអំណោយសប្បុរស់ធម៏ ផ្ដល់ជូន លោក លៀវ ស៊ុនសារី ទីប្រឹក្សាក្រសួងព័ត៌មានដែលកំពុងធ្វើចត្តាឡីស័ក នៅផ្ទះ

39

 

កែប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ លោក រស់ ឧត្ដុង្គប្រធាន មន្ទីរព័ត៌មានខេត្តកែប បានដឹកនាំមន្ត្រី រាជការនៃមន្ទីរព័ត៌មាន ចុះសួរសុខទុក្ខ លោក លៀវ ស៊ុនសារី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មានខេត្តកែប ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋានរបស់ លោក ស្ថិតនៅស្រុកទូកមាស ខេត្តកំពត ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក រស់ ឧត្តុង្គ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរព័ត៌មានខេត្តកែប បានភ្ជាប់មក អំណោយសប្បុរស់ធម៏ជា ទឹកសុទ្ធ វីតាល់ មី ម៉ាម៉ា ទឹកដោះ គោឆៅ និងថវិកា ចំនួន ៧៥០,០០០៛ ដែលជាទឹកចិត្តនឹងការស្រឡាញ់រាប់អាន ក្នុងនាមមន្ត្រីក្រោមឱវាទជាមួយរៀមច្បងជាអតីតថ្នាក់ដឹកនាំ និងសូមគោរពជូនពរឯកឧត្តម លៀវ ស៊ុនសារី និងក្រុមគ្រួសារ សូមទទួលបាននូវ សេចក្ដីសុខ សេចក្ដីចម្រើន សុខ ភាពល្អ សំណាងល្អ និងជួបតែរឿងល្អៗក្នុងគ្រួសារ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង