ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកដូណាល់ត្រាំ បង្កើតប្រព័ន្ធផ្សព្វផ្សាយ សង្គមថ្មីឈ្មោះ«TRUTH Social»

91

បរទេស ៖ លោកអតីតប្រធានាធិបតីអាមេរិចដូណាល់ត្រាំបានប្រកាសថាលោកនឹងបង្កើតប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីមួយឈ្មោះ«TRUTH Social» ដើម្បីប្រកួតប្រជៃងនឹងបណ្តាញផ្សព្វផ្សាយ ហ្វេសប៊ុក និង​ធ្វីតទ័រ ព្រោះបណ្តាញសង្គមពីរនេះ ប្លុកគាត់ មិនអោយប្រើប្រាស់។

ពេលនេះ អតីតប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក គឺលោក ដូណាល ត្រាំ បានប្រកាសពីបង្កើតថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកមួយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook, YouTube និង Twitter បានប្លុកមិនអោយលោកប្រើប្រាស់ថ្នាលផ្សព្វផ្សាយរបស់គេមក ។ ប្រព័ន្ធថ្មីរបស់លោកត្រាំមានឈ្មោះ «សច្ចធម៌សង្គម» [ TRUTH Social ] ដែលជាផ្នែកមួយនៃក្រុមហ៊ុន Trump Media & Technology Group ។ ប្រព័ន្ធនេះនឹងចាប់ដំណើរការនៅខែ វិច្ឆិកា ២០២១ ខាងមុខនេះ ដោយទទួលតែមនុស្សមួយចំនួនតូចសិន ហើយនឹងដំណើរការពេញលេញនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ ។

ក្រៅពីប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ លោកត្រាំមានគម្រោងបង្កើតជាប្រព័ន្ធចែកចាយវីដេអូតាមសំណើ ដូចជាកុន និង Podcast ថែមទៀតផងដែរ ។

អត្ថបទដែលជាប់ទាក់ទង