ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌកំបូល ផ្ដល់អំណោយ ជូនដល់ប្រជាការពារភូមិ សង្កាត់ និងកំលាំងសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំសាលាខណ្ឌ និងសង្កាត់ ទាំង៧

34

 

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក លោកស្រីអភិបាលរងខណ្ឌ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់កំលាំងសន្តិសុខសណ្ដាប់ធ្នាប់ប្រចាំសាលាខណ្ឌ និងតំណាងសង្កាត់ទាំង៧ ដើម្បីចែកជូនដល់ប្រជាការពារភូមិ សង្កាត់នៅភូមិសាស្ត្រខណ្ឌកំបូល សរុបចំនួន៦៣៥នាក់ ដោយម្នាក់ៗទទួលបាន ១.អង្ករមួយបេ(២៥ គីឡូក្រាម) ២.មីមួយកេស ៣.ត្រីខកំប៉ុងមួយយួរ ៤.ទឹកត្រីមួយយួរ និង៥.ម៉ាស់។

 

អំណោយ ដ៏ថ្លៃថ្លានេះគឺជាកំលាំងចលករមួយដែលចូលរួមចំណែកលើកទឹកចិត្តក្នុងការជំរុញ និងការទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ផង និងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់នានាក្នុងមូលដ្ឋានរបស់ខ្លួន។
តាងនាមរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ សូមគោរពថ្លែងអំណរគុណ បំផុតជូនចំពោះ លោក អភិបាលរាជធានីភ្នំពេញ និងមន្រ្ដីរាជការ នៅរាជធានីទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច និងដើម្បីបន្តដឹកនាំការងារជូនដល់រាជរដ្ឋាភិបាលក្រោម ម្លប់នៃសន្តិភាព(អរគុណសន្តិភាព) ៕

អត្ថបទដែលជាប់ទាក់ទង