ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូចម្រុះគ្រប់ប្រភេទ គ្មានពន្ធចំនួន ៩៨គ្រឿង ត្រូវគយចល័តតំបន់៦ ចាប់នៅស្រុកមេមត់

73

 

ត្បូងឃ្មុំ ៖ ម៉ូតូចម្រុះគ្រប់ប្រភេទគ្មានពន្ធនាំចូល ហេីយបានដាក់តាំងលក់នៅតាមផ្ទះចំនួន២៦កន្លែង ស្ថិតនៅផ្សារមេ មត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃ ប្រទេស កម្ពុជា ត្រូវបានគយ ច ល័តតំបន់៦ចាប់រក្សាទុកចំនួន៩៨គ្រឿង ដេីម្បី អោយ ម្ចាស់ចូលខ្លួនបង់ពន្ធតាមច្បាប់កំណត់ ។

ការបង្ក្រាបប្រេីប្រាស់កម្លាំងចម្រុះ ដឹកនាំដោយលោក ព្រាប គារ៉ាត់ មេគយចល័តតំបន់៦ ធ្វើ ឡេីងនៅ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ។ ដែលការ បង្ក្រាប ប្រេីរបៀបឆ្មក់ ចុះចាប់ម៉ូតូគ្មានពន្ធនាំចូលកំពុងដាក់តាំងលក់នៅតាមផ្ទះចំនួន២៦ កន្លែង ស្ថិតនៅផ្សារ មេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ជាលទ្ធផលចាប់បានម៉ូតូចម្រុះគ្រប់ប្រភេទចំនួន៩៨គ្រឿង ។

បច្ចុប្បន្នម៉ូតូទាំង៨៩គ្រឿងនេះ ត្រូវបានកម្លាំងគយចល័តដឹកជញ្ជូនយកទៅរកទុក នៅកន្លែងឈរជើង បណ្តោះអាសន្ន ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញា ក្រែក ដើម្បីអនុវត្តតាមនីតិវិធីគយ និង រដ្ឋាករ ។

មានមតិលេីកឡេីងថា វត្តមាន ម៉ូតូអត់ពន្ធនៅពាសពេញផ្ទៃប្រទេស បែបដូច្នេះ គឺ មិនត្រឹមតែបង្ហាញនូវការ មិនស្មើភាពគ្នា នៅក្នុងសង្គមទេ ថែមទាំងធ្វើឲ្យបាត់បង់ចំណូលពន្ធ របស់រដ្ឋយ៉ាងសន្ធឹកសន្ធាប់ទៀតផង។ការតម្រូវឲ្យម្ចាស់ម៉ូតូចម្រុះ អត់ពន្ធចូលទៅបង់ពន្ធ គួរត្រូវធ្វើឡើង ដោយគោរពតាមគោលការណ៍ច្បាប់ ជាក់លាក់ ៕  សំរិត

អត្ថបទដែលជាប់ទាក់ទង