ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុក្រោយបញ្ចប់បេសកកម្មការទូតនៅ សាធាររដ្ឋកូរ៉េរយះពេល៥ឆ្នាំ

101

ព្រះសីហុន លោកឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី២២តុលានេះក្រោយពីបានបញ្ចប់បេសកកម្មជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងរយះពេល៥ឆ្នាំ។

   ពិធីប្រកាសតែងតាំងនេះត្រូវបានធ្វើឡើងដោយមានការអញ្ជើញជាអធិបតី ពីលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមប្រឹក្សាខេត្តផងដែរ។

   លោកឡុង ឌីម៉ង់ គឺជាមន្ត្រីដែលមានបទពិសោធន៏ទាំងថ្នាក់ មូលដ្ឋាននិងការទូតពេញដោយសក្កានុពលដែលកន្លងមកធ្លាប់បានប្រឡូកការ ងារនៅក្នុងរដ្ឋបាលរាជធានីភ្នំពេញជិត១០ឆ្នាំ មុនពេលត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េ។

   លោកឡូង ឌីម៉ង់ បានបង្ហាញមោទនះភាពដែលរាជរដ្ឋាភិបាលបានតែងតាំងលោកជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏ធំ១ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចធំ  ទាំង៣ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និតិកាលទី៦របស់រាជរដ្ឋាភិ បាលកម្ពុជា និងត្រូវបានកំណត់គោលដៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅក្នុងគោលនយោបាយអភិវឌ្ឍន៏ឧស្សាហ៏កម្មឆ្នាំ២០១៥.២០២៥ សំដៅប្រែក្លាយខេត្តព្រះសីហនុដែលមានសក្កានុពលលើវិស័យទេសចរណ៏ ឧស្សាហកម្ម និងពាណិជ្ជកម្មក្លាយជាក្បាលម៉ាស៊ីនថ្មីមួយសំរាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏ធំដែលនឹងអាចជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

    លោក គួច ចំរើន បានថ្លែងស្វាគមន៏និងអបអរសាទរចំពោះ លោកឡុង ឌីម៉ង់ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុដើម្បីបន្តនិរន្តរភាពការងារជាមួយក្រុមប្រឹក្សាខេត្តព្រះសីហនុ  គណះអភិបាលខេត្តក្នុងការបំរើឧត្តមប្រយោជន៏ជាតិមាតុ ភូមិ និងប្រជាពលរដ្ឋខេត្តព្រះសីហនុជាពិសេសការអភិវឌ្ឍន៏ខេត្តព្រះសីហនុឲ្យិ កាន់តែរីកចំរើនដើម្បីសម្រេចតាមផែនការមេរបស់រាជរដ្ឋាភិបាលគឺដើម្បីអភិវឌ្ឍន៌ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

   លោកអភិបាលខេត្តថ្លែងទៀតថា លោកជឿជាក់យ៉ាងមុតមាំថា ក្នុងតំណែងជាអភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ នឹងបន្តខិតខំអនុវត្តតួនាទី ភារកិច្ចនិងយកបទពិសោធន៏ល្អៗ ជាពិសេសទំនាក់ទំនងកិច្ចការបរទេស ការទូតនិងកិច្ចសហប្រតិ បត្តិការអន្តរជាតិស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគិតិយុទ្ធប្រកបដោយមនសិការវិជ្ជាជីវះមានការទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែលព្យាបាល និងវះកាត់ និងបាវចនា២គឺ៖កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ៕

 

អត្ថបទដែលជាប់ទាក់ទង