ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ហេតុអ្វីបានជាលោកសេដ្ឋី Bill Gates មិនឲ្យកូនយកប្ដីអ្នកក្រ

318

ភ្នំពេញ ៖ នេះមិនមែនជាស្នាដៃរបស់ខ្ញុំទេ តែដោយសារឃើញអត្ថបទនេះល្អ បង្កប់ទៅដោយគតិអប់រំ ទើបខ្ញុំលើកយករឿងនេះ មកចែករំលែក
គ្នេឲ្យបានដឹងហើយ បន្ទាប់ពីអានចប់សូមពិចារណាដោយខ្លួនឯងទៅ ។

នរណាក៏ដឹងដែរថាលោក Bill Gates គឺជាមហាសេដ្ឋីSolf Ware ឬ អាចហៅថាលោកជាសេដ្ឋីកំពូល ដែលឈរនៅលើគេរបស់ស្រុក
អាមេរិក ។ តែពេលនេះអ្នកដែលឈរលើគេ បានទៅលោក Elon Musk និង Jeff Bezos ហើយ ។ ចុះហេតុអ្វីមានលុយប្រហែលលោក Bill Gates
ទៅហើយបែរជាមិនហ៊ានឲ្យកូនយកប្ដីជាកូនអ្នកក្រ ? គាត់ខ្លាចកូនគាត់ក្រតាមប្ដីឬយ៉ាងណា ?

កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានចូលរួមសន្និសីទមួយនៅ ប្រទេសអាមេរិក ស្តីពីការវិនិយោគនិងហិរញ្ញវត្ថុ។ ក្នុងចំណោមវាគ្មិនទាំងអស់ក៏
មានលោក Bill Gates ម្នាក់ដែរហើយនៅក្នុងពេលសំណួរ-ចម្លើយ ខ្ញុំបានសួរសំណួរទៅកាន់គាត់មួយ ដែលធ្វើអោយគេគ្រប់គ្នាអស់សំណើច។ “តើគាត់ដែលជាកំពូលអ្នកមានលើលោក អាចអោយកូនស្រីរៀបការ និងបុរសអ្នកក្រឬមធ្យមដែរឬទេ? ចម្លើយរបស់គាត់ធ្វើអោយខ្ញុំបានភ្លឺស្វាង។
គាត់និយាយថាមុនដំបូង ត្រូវយល់ថាអ្នកមានមិនមែន ទាល់តែចេញចូលធនាគារញឹកញាប់នោះទេ។ ដំបូងបង្អស់អ្នកមាន គឺមានសមត្ថភាពបង្កើនទ្រព្យសម្បត្តិ។ ឧទាហរណ៍នរណាម្នាក់ បានឈ្នះទ្បូតូឬឆ្នោតផ្សងសំណាង បានរង្វាន់ធំរហូត១០០លានដុល្លារ ក៏មិនហៅថាអ្នកមានដែរ ”គាត់គ្រាន់ជាអ្នកក្រម្នាក់ ដែលមានលុយច្រើនប៉ុណ្ណោះ”។ ហេតុនេះហើយបានជា ៩០% នៃអ្នកត្រូវទ្បូតូ បានលុយរាប់លាន ធ្លាក់ខ្លួនក្រវិញ៥ឆ្នាំក្រោយមក។

និយាយរឿងការកូនលោកមហាសេដ្ឋី Bill Gates បន្តិចចុះ។ កូនស្រីច្បងគាត់កញ្ញា Jennifer Gates អាយុ ២៥ឆ្នាំបានរៀបការកាលពីថ្ងៃទី ១៦-១៧តុលាកន្លងមកនេះ ក្នុងកន្លែងចិញ្ចឹមសេះមួយទំហំ ១២៤ អារដែលមាន តម្លៃ ១៦លានដុល្លារ ក្នុង Westchester County ក្រុង NewYork។ មង្គលការនោះចំណាយអស់១លានដុល្លារ និងមានភ្ញៀវកិត្តិយសចូលរួមប្រមាណ៣០០នាក់។

គេដាក់សំណួរថាតើបុរសណា មានសំណាងបានធ្វើកូនប្រសារមហាសេដ្ឋីរូបនេះ? តាមពិតគេជាកីទ្បាករជិះសេះមួយរូប ឈ្មោះ Nayel Nassar អាយុ៣០ឆ្នាំ សញ្ជាតិអេហ្សីប-អាមេរិក ដែលបានតំណាងប្រទេសអេហ្សីប ក្នុងកីទ្បាករអូទ្បាំពិកក្រុងតូក្យូកន្លងទៅ។ ប្តីប្រពន្ធ Bill និង Melinda Gates ដែលបានលែងលះគ្នាដាច់ស្រេច កាលពីខែសីហាកន្លងទៅ ក៏បានទៅជុំគ្នាក្នុងពិធីរៀបការនេះដែរ ។ សូមចូលរួមពិចារណា
ទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង