ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះមើលតាមទីតាំង អាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ និង បៀហ្គាឌិននាពេលរាត្រី..!

28

ភ្នំពេញ៖កាលពីរាត្រីថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យតាមទីតាំងអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ និង បៀហ្គាឌិន នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន នៃរាជធានីភ្នំពេញដោយមានការចូលរួមអមដំណើរពីសំណាក់អស់លោក លោកស្រីបម្រើការងារនៅសាលាខណ្ឌ, និង អភិបាលរងខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកអនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

ក្នុងនោះគណៈបញ្ជាការឯកភាពខណ្ឌចំការមនដោយបានពិនិត្យឃើញថា ចំពោះទីតាំងធ្វើអាជីវកម្មក្លឹបកំសាន្ត .ខារ៉ាអូខេ និង បៀហ្គាឌិន នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន នៃរាជធានីភ្នំពេញបានបិទទាំងអស់។

ដោយឡែកនៅពេលរាត្រីដដែលនោះដែរក្រុមការងារនៃគណៈបញ្ជាការឯកភាពខណ្ឌចំការមនដែលដឹកនាំដោយលោកថេង សុថុល អភិបាលខណ្ឌចំការមនបានបន្តត្រួតពិនិត្យនៅទីតាំងភោជនីយដ្ឋាន មួយកន្លែង មានយីហោ Music Restaurant ដែលស្ថិតក្នុងផ្សារ វ័ន ម៉ល ផ្លូវរដ្ឋសភាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពុំបានចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល .ក្រសួងទេសចរណ៍និង រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់បង្ការជំងឺកូវីដ-១៩ ។ដូចនេះក្រុមការងារបានសម្រេចផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង