ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនចោរកាច់ ក ម៉ូតូម្នាក់ សង្កាត់ទួលសង្កែ១

24

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាចោរលួចកាច់សោកម៉ូតូ ត្រូវកម្លាំងល្បាត នៃប៉ុស្តិ៍នគរបាលទួលសង្កែទី១ ដេញឃាត់បាន នៅវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួល ផ្លូវ៩០៧ ក្រុមទី ៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

លោក អធិការ ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ រឿង សុខពនឺ្ល ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ អ្នកដឹកអីវ៉ាន់អនឡាញ មានទីលំនៅផ្ទះជួល សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ។

ចំណែកជនសង្ស័យឈ្មោះ សួស តូនី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលក្រុម២ ផ្លូវរថភើ្លង ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន ) អវិជ្ជមានកូវីត១៩ ។

សមត្ថកិច្ចបានដក ហូតវត្ថុតាង រួមមាន ៖ ដែកសំប៉ែតចុងស្រួចចំនួន០២ , ម៉ូតូ០១គ្រឿងម៉ាកHONDA.BEAT ពណ៍ក្រហមលាយសរ (សេរី019) សា្លកលេខភ្នំពេញ1IK7542 (របស់ជនរងគ្រោះ) បានប្រគល់ជូនម្ចាស់វិញ ។

សមត្ថកិច្ច បានអោយដឹងថា បើតាមម្ចាស់ម៉ូតូ និយាយថា នៅថ្ងៃទី ខែ ឆ្នាំ ខាងលើ ជនរងគ្រោះ បានទុកម៉ូតូនៅមុខបន្ទប់ជួល នៅចំណុចកេីតហេតុខាងលេី ក៏ស្រាប់លឺសម្លេងម៉ួតូបញ្ឆេះ ក៏ស្ទុះចេញមក ក៏ឃើញជនសង្ស័យមា្នក់បានជិះម៉ូតូចេញពីមុខបន្ទប់ ដែលជនរងគ្រោះចតទុកមុខបន្ទប់ជួល ឃើញក៍ស្រែកចោរៗ ផ្អើលអ្នកជិតខាងជួយដេញ ក៏ជួបកំលាំងល្បាតប៉ុសិ្តអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកប៉ុសិ្តនគរបាលទួលសងែ្ក១ ដើម្បីអនុវត្តន៍តាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង