ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្សយ័០៦នាក់និងថ្នាំញៀន ៣០០គីឡូក្រាម នៅស្រុកស្រែអំបិល

322

ភ្នំពេញ-សមត្ថកិច្ចឃាត់ខ្លួនមនុស្ស០៦នាក់និងគ្រឿងញៀនជាង ៣០០គីឡូក្រាម ដឹកតាមទូក នៅ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចចំការក្រោម ក្នុងឃុំជ្រោយស្វាយស្រុកស្រែអំបិលខេត្តកោះកុង។

មន្ត្រីនគរបាលខេត្តកោះកុងបានឲ្យដឹងថា ដំបូងបានចុះឃាត់អូប័រមួយគ្រឿងនិងឃាត់ខ្លួនជនសង្សយ័៤នាក់ ត្រង់ចំណុចភូមិចំការ ក្នុងនោះសមត្ថកិច្ចបានត្រួតពិនិត្យនៅនឹងកន្លែងភ្លាមៗរកឃើញគ្រឿងញៀនជាង ៣០០គីឡូក្រាម ។

ក្រោយសួរចម្លើយជាបឋម ពួកគេបានសារភាពថា បានដឹកជញ្ជូនគ្រឿងញៀនទាំងនោះ មកពីទូក (បាហួរអន) ស្ថិតនៅចំណុចភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ក្រោយមកសមត្ថកិច្ច បានបន្តឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់បន្ថែមទៀតនៅលើទូក ដែលជាអ្នកយាមទូក ។

ជនសង្សយ័ទាំង៦នាក់និងវត្ថុតាង នគរបាលបានចាត់ចែងបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង