ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន និងឯកឧត្តមឡុង ឌីម៉ង់ ចុះពិនិត្យតាមមាត់ឆ្នេរអូឈើទាល១ និង ការដ្ឋានសាងសង់ស្ថានីយ៏ប្រព្រឹត្តកម្មទឹកកខ្វក់ទីបី

45

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ រួមនិងអភិបាលរងខេត្ត ឯកឧត្តមឡុង ឌីម៉ង់ ចុះពិនិត្យតាមមាត់ ឆ្នេរអូឈើទាល១ និង ការដ្ឋានសាងសង់ស្ថានីយ៏ប្រព្រឹត្តកម្មទឹកកខ្វក់ទីបី ស្ថិតនៅក្រុង ព្រះសីហនុ ។

ក្នុងនោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានឧបត្ថម្ភថវិការដល់បងប្អូនអ្នកសម្អាត់ឆ្នេរ និងបានណែនាំជួយសម្អាត់ និងរើសកំទេចថ្ម ដើម្បីឲ្យភ្ញៀវទេចរណ៍ មកលេងដោយមិនបាច់ ពាក់ស្បែកជើង ជើងទទេដើរលើខ្សាច់ដោយសុវត្ថិភាព។

យើងរួមគ្នាថែទាំបរិស្ថានរបស់យើងទាំងអស់គ្នា ដើម្បីមានសុខភាពល្អ និងកំណើនសេដ្ឋកិច្ច! ជាពិសេសឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ ។

អត្ថបទដែលជាប់ទាក់ទង