ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីចាញ់ជប៉ុន០ទល់៤ ក្រុមជម្រើសជាតិ អាយុក្រោម ២៣ឆ្នាំ កម្ពុជាទំនងជាអស់ឧិកាស

64

ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់កម្ពុជាបានប្រកួតចាញ់ក្រុមជប៉ុន០ទល់៤កាលពីថ្ងៃទី២៦តុលាក្នុងព្រឹត្តិការណ៍ AFC U23 Asian Cup Uzbekistan 2022-Qualifiers ។
ជាមួយនឹងការប្រកួតចាញ់នេះក្រុមកម្ពុជាទំនងជាបាត់បង់ឧិកាសដើម្បីឡើងទៅលេងវគ្គបន្ដទៀតហើយតែអ្វីៗគឺនៅចាំអ៊ុតមើល
ការប្រកួតរវាងជប៉ុន ជាមួយក្រុមហុងកុងនៅថ្ងៃទី២៨តុលាស្អែកនេះសិន ។សូមបញ្ជាក់ថាក្នុងជំនួបជាមួយហិងកុងកម្ពុជាបានប្រកួតឈ្នះ៤
ទល់២ ។

លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បាននិយាយ ថា ត្រូវការកែតម្រូវការលេងរបស់កូនក្រុមជាច្រើនទៀត ដើម្បីត្រៀមប្រកួតជាមួយក្រុមដទៃទៀតដែលមានកម្រិតស្មើជប៉ុន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជាចាញ់ ៤គ្រាប់ ក្រោមថ្វីជើងក្រុមជម្រើសជាតិយុវជនជប៉ុនលោក Honda បានចាត់ទុកថាវាមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺលោកបានជំរុញឲ្យកូនក្រុមខិតខំប្រឹងប្រែងបន្ថែមទៀត ពិសេសត្រូវចេះស្រេកឃ្លាននូវភាពរីកចម្រើន ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣។

អ្នកចាត់ការរូបនេះបន្តថាពួកយើងត្រូវកែតម្រូវការលេងរបស់យើងជាច្រើនទៀត ។ យើងត្រូវលេងជាមួយក្រុមដែលមានកម្រិតស្មើជប៉ុននៅឆ្នាំ២០២៣ ។ យើងមានពេលតែមួយឆ្នាំជាងទៀតទេ ។ ដូច្នេះយើងមិនមានពេលច្រើនទេ ។ ទាំងផ្នែកកលល្បិច បច្ចេកទេសផ្នែកបច្ចេកទេស និងកម្លាំង អ្នកទាំងអស់គ្នាត្រូវមានភាពស្រេកឃ្លានចង់រីកចម្រើននូវសមត្ថភាពនៃផ្នែកទាំងនេះជារៀងរាល់ថ្ងៃ ។តោះ! ធ្វើវាទាំងអស់គ្នាពួកយើង»។

ក្រុម U23 កម្ពុជា បានបញ្ចប់ការប្រកួតជម្រុះពូល K នៃពានរង្វាន់ AFC U23 Asian Cup 2022 ដោយឈរលេខ២ និងមាន ៣ពិន្ទុបណ្ដោះអាសន្ន ស្មើជប៉ុន បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ (ឈ្នះ U23 ហុងកុង ៤-២) និងចាញ់ ១ (ចាញ់ U23 ជប៉ុន ៤-០) ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូល រវាងជប៉ុន និងហុងកុង នាថ្ងៃទី២៨ ខែតុលា និងលទ្ធផលពូលផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង