ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្ម កម្រិតមូលដ្ឋាន ឆ្នំា២០២១

75

ភ្នំពេញ៖សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តបានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នំា២០២១ចាប់ពី ថ្ងៃទី២៦ -២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធ ZOOMដោយមានការអញ្ជើញលោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និងលោក ធម្ម អង្គារ៉ា ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការបច្ចេកទេស និងបណ្តុះបណ្តាលនៃសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត។

កញ្ញា កែវ មនោរម្យ អគ្គលេខាធិការនៃសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា នាងខ្ញុំ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបាន ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត បានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នំា២០២១ នាថ្ងៃនេះ។

តាងនាមគណៈគ្រប់គ្រងវគ្គ នាងខ្ញុំសូមធ្វើរបាយការណ៍ស្តីពីវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នំា២០២១។ សម្រាប់វគ្គនេះមានសិក្ខាកាមចំនួន៣៧នាក់ ក្នុងនោះស្រីចំនួន៧នាក់រួមមានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំនួន ០៣ នាក់ ស្រី ០១នាក់ មន្ត្រីចូលរួមពីរាជធានី/ខេត្តទំាង ២៥ ចំនួន ២៥ នាក់ ស្រី ០៤នាក់ វិទ្យាស្ថានគរុកោសល្យបាត់ដំបងស្នើសុំចូលរួម ចំនួន ០២នាក់ ស្រី០នាក់ និងគរុសិស្សអប់រំកាយ និងកីឡា ចំនួន ០៧ នាក់ ស្រីចំនួន ០២នាក់
កញ្ញាបានបន្តថា បណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមអត្តពលកម្មដែលមានសមត្ថភាពស្របតាមតម្រូវការដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នំា២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយជ្រើសរើសអាជ្ញាកណ្តាល និងចៅក្រមមានសមត្ថភាពភាសាបរទេស ដើម្បីបន្តចូលរៀនវគ្គអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិកម្រិត១ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ។

គ្រូឧទ្ទេសដឹកនំាវគ្គដូចជាលោក បូរ ពុធរាត្រី លោកដៀន វិបុល និងលោកឡាក់ ឡុច ដោយការបង្រៀនចែកតាមកម្មវិធីវគ្គសិក្សាពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង