ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការហ្វឹកហាត់បិទខ្ទប់ មានការរីកចម្រើន ល្អជាងការហ្វឹកហាត់ Live តាមប្រព័ន្ធ Zoom

67

 

ភ្នំពេញ៖លោកជ្រិន សុធាអគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូWT(World Taekwondo)បានមានប្រសាសន៍តាមប្រព័ន្ធអន
ឡាញថា ក្នុងបរិការណ៍COVID-19 នាពេលបច្ចុប្បន្នការហ្វឹកហាត់បិទខ្ទប់មានការរីកចម្រើនល្អជាងការហ្វឹកហាត់ Live តាមប្រព័ន្ធ Zoom ដោយពេលវេលាហ្វឹកហាត់ក្នុង១ថ្ងៃ ៦ម៉ោងឯណោះ ។

លោកបានបន្តថា កីឡាករ-កីឡាការិនីនៅជុំគ្នាងាយស្រួលគ្រប់គ្រង ទាំងការបង្ហាត់បច្ចេកទេស កែកំហុសឆ្គង ការហ្វឹកហាត់កម្លាំង កលល្បិចនិងការសិក្សារៀនសូត្រហើយការចាប់ដៃគូកាន់តែល្អនិងពាក់ហ៊ុមឲ្យគ្នាទាត់ទៅវិញទៅមកព្រមទំាងតែមានការអនុវត្តប្រកួតដោយផ្ទាល់ទៀតផង។

សហព័ន្ធត្រៀមបញ្ជូនកីឡាករកីឡាការិនីតាមប្រភេទទម្ងន់ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMESនៅប្រទេសវៀត
ណាមឲ្យចេញទៅហ្វឹកហាត់ និងប្រកួតបន្ថែមទៀត នៅឯសាធារណរដ្ឋកូរ៉េ មុនចេញទៅ SEA GAMES ហើយរាល់ការចំណាយទាំងអស់ ជាបន្ទុករបស់ គណៈកម្មាធិការជាតិរៀបចំ SEA Games ឆ្នាំ២០២៣ (CAMSOC)។

លោកអគ្គលេខាធិការទទួលស្គាល ថា សម្រាប់បញ្ហាប្រឈមយើងពិតជាមានខ្លះហើយដូចជាកីឡាករ -កីឡាការិនីមួយចំនួន ផ្តាសសាយ និងក្តៅខ្លួនតិចតួចបណ្តាលមកពីអាកាសធាតុប្រែប្រួលតែអាចហ្វឹកហាត់បានពេញម៉ោង បន្ទាប់ពីគ្រូពេទ្យប្រចាំការផ្តល់ថ្នាំជូន។ សេវាទូរស័ព្ទ និងអ៊ីនធើណេត មានដោយកន្លែងធ្វើឲ្យការរៀនសូត្រ និងការស្រាវជ្រាវរបស់សិស្ស ខ្វះចន្លោះ តែខាងក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលខុសត្រូវក្នុងមណ្ឌលបិទខ្ទប់ បានតភ្ជាប់អ៊ីនធើណេត ចូលក្នុងមណ្ឌលបិទខ្ទប់ ដើម្បីផ្តល់ភាពងាយស្រួលដល់កីឡាករ-កីឡាការិនី។

ចំពោះការស្នាក់នៅ១បន្ទប់ចាប់ពី៧ទៅ៨នាក់ (បុរស និងនារី ស្នាក់នៅជាន់ផ្សេងគ្នា) ការហូបចុក គឺហូបចុករួម ក្នុង១ថ្ងៃ៣ពេល តាមម៉ោងកំណត់របស់មណ្ឌលបិទខ្ទប់។រាល់ការចេញចូលទាំងការចេញទៅហ្វឹកហាត់ត្រឡប់មកវិញនិងការចូលហូបអាហារគឺត្រូវឆ្លងកាត់ម៉ាស៊ីនសម្លាប់មេរោគ ម៉ាស៊ីនបាញ់អាល់កុល និងលាងដៃជាមួយអាល់កុល/សាប៊ូ។

នេះជាលើកទី២ហើយ ដោយមានការយកចិត្តទុកដាក់ បារម្មណ៍ ខ្លាំងបំផុតពីលោកបណ្ឌិតសភាចារ្យ ហង់ ជុនណារ៉ុង ដែលជាប្រធានខេមរសហពន្ធ័តេក្វាន់ដូ(WT) និងលោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការបានចាក់អោយក្រុមការងារ ដឹកនាំដោយលោក គង់ សក្ខិដា អគ្គលេខាធិការង ខេមរសហពន្ធ័តេក្វាន់ដូ(WT) ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ ថ្នាំពេទ្យមួយចំនួនជូនដល់ ក្រុមកីឡាករ កីឡាការនី គ្រូបង្វឹកដែលកំពុងហ្វឹកហាត់បិទខ្ទប់នៅពហុកីឡាដ្ឋានមរតកតេជោកាលថ្ងៃទី២២ខែតុលាឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង