ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ចុះត្រួតពិនិត្យអាវុធជាតិ ផ្ទុះក្នុងមូលដ្ឋានរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជននិងអ្នកដំណើរពេលយប់..!

53

ភ្នំពេញ៖ដើម្បី បង្កើនភាពកក់ក្ដៅក្នុងការរស់នៅរបស់បងប្អូនប្រជាជន ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ និង បងប្អូនអ្នកដំណើរតាមយានយន្តនានាដែលធ្វើដំណើរ ឆ្លងកាត់ភូមិសាស្រ្តខណ្ឌបឹងកេងកងប្រកបដោយសុវត្ថិភាពខ្ពស់នោះគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងដែលដឹកនាំកម្លាំងចម្រុះដោយ លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា តំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានចុះត្រួតពិនិត្យនៅតាមដងផ្លូវក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកង និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និង ជា ពិសេស កិច្ច ការ ការពារ សន្ដិសុខ សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ សាធារណៈជូន បងប្អូន ប្រជាជនក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកងដែលមាន៧សង្កាត់និងអ្នកដំណើរតាមដងផ្លូវឬដងវិថីនាពេលយប់។
គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងក៏បានចាត់តាំងលោកស្រីអភិបាលរងខណ្ឌ១រូបខាងលើនោះតំណាងលោកអភិបាលខណ្ឌចុះដឹកនាំកម្លាំងចម្រុះ ដាក់គោលដៅ នៅកន្លែងសំខាន់ៗក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដោយចុះអនុវត្តច្បាប់ចរា ចរណ៍ផ្លូវគោក និង ត្រួតពិនិត្យអាវុធជាតិផ្ទុះ .ជាតិអាកុល និង គ្រឿងញៀន នៅតាមមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ កាលពីម៉ោងជាង៨យប់ដល់ម៉ោងជិត១១យប់នាថ្ងៃទី២៨ខែតុលាឆ្នាំ២០២១នេះ។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យនាយប់នេះមានយានយន្តបើកបរឆ្លងកាត់ គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាច្រើនគ្រឿងផងដែរ។
លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានអោយដឹងថាជានិច្ចកាលជារៀងរាល់យប់ ថ្ងៃកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានតែងតែចុះត្រួតពិនិត្យអាវុធជាតិផ្ទះ គ្រឿងញៀន  វាស់ជាតិអាកុល និង អនុវត្តរឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោកព្រមទាំង ចុះធ្វើការងាររដ្ឋបាលនៅក្នុងមូលដ្ឋានតាមបណ្ដា សង្កាត់ទាំង៧ពិសេសនៅតំបន់ស្មុកស្មាញនិងតាមបណ្ដាផ្លូវសំខាន់ៗក្នុងមូលដ្ឋានដើម្បីរក្សាការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយជូនដល់ ប្រជាជនក្នុងការរស់នៅប្រកបដោយភាពកក់ក្ដៅ។
ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បានបង្កើនការ ការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ទ្វេរដងក្នុងការ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់និងត្រៀមបង្ការទប់ស្កាត់ និង បង្រ្កាបរាល់បទល្មើសនានាអោយទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង