ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយផ្តាច់ ផ្លូវបេតុងវត្តតាក្តុល បង្ហូរទឹកចេញ ពីភូមិចំនួន៣នៅសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ក្រោយពីទឹកស្ទឹងព្រែកត្នោត បានស្រកចុះ

439

ភ្នំពេញ៖ អនុវត្តតាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២១ នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយផ្តាច់ជាបណ្តោះអាសន្ន ផ្លូវបេតុងវត្តតាក្តុល ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោតវិញ ក្រោយពីទឹកស្ទឹងព្រែកត្នោតបានស្រកចុះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា អនុវត្តតាមការណែនាំពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២១ ផ្លូវបេតុងវត្តតាក្តុល ត្រូវបានកាយផ្តាច់ជាបណ្តោះអាសន្ន ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ។
មន្ត្រីបន្តថា៖តំបន់លិចទឹកនេះ មានចំនួន ០៣ភូមិ គឺភូមិខ្វឹត ភូមិពោធ៍រលំ និងភូមិក្រាំងតាផូ មានប្រជាជនចំនួន ៥៤៨ គ្រួសារ ដែលហ៊ុំព័ទ្ឋជុំវិញដោយស្ទឹងព្រែកត្នោត និងទំនប់ ៧មករា ដែលជាតំបន់ទឹកជំនន់ស្រកអស់ចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង