ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វី សុភ័ស និង ទូច ដេវីដបន្ថែមស្ថិតិឈ្នះ ក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន

405

ភ្នំពេញ៖ព្រឹត្តិការណ៍Ultimate Boxing Championship នាថ្ងៃទី៣១តុលាអ្នកប្រដាល់វី សុភ័ស និងទូច ដេវីដដែលជាអ្នកប្រដាល់ជម្រើសជាតិដូចគ្នានោះបានបន្ថែមស្ថិតិឈ្នះនូវក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនដូចគ្នា ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងគូប្រជែងប្រាក់លានក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដូចគ្នា។ដេវីដបានយកឈ្នះលើអ្នកប្រដាល់ម៉ាង ព្រហ្មម៉ាញដែលហាត់ក្នុងក្រុមជម្រើសជាតិដូចគ្នានោះដោយពិន្ទុ ។ចំពោះសុភ័សវិញបានយកឈ្នះលើអ្នកប្រដាល់សែត សារឹត
មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដូចគ្នា ។

ចំពោះគូប្រកួតក្នុងតំណែងគូពិសេសវិញនោះអ្នកប្រដាល់ថា រីវ៉ាមកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុប្រកួតចាញ់
ពិន្ទុអ្នកប្រដាល់អំ ខេមដែលជាអ្នកប្រដាល់ជម្រើសជាតិ ។សូមបញ្ជាក់ថាអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។
ចំពោះការប្រកួតសម្រាប់គូធម្មតានោះអ្នកប្រដាល់លីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតឈ្នះអ្នកប្រដាល់ឈុន ប្រាក់កាក់
ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុ ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥២គីលូក្រាម ។
អ្នកប្រដាល់លី ប៊ុនហ៊ួក្លិបមីស្ទ័រលីខេត្តសៀមរាបបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់សយ ស៊ីថេងក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍
សាត់ឲ្យដួលសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។គូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥២គីឡូក្រាម ។
ការប្រកួតសម្រាប់ប្រភេទទម្ងន់៦០គីឡូក្រាមអ្នកប្រដាល់លី វិបុលចំរើនក្លិបមីស្ទ័រលីខេត្តសៀមរាបប្រកួតបានត្រឹមស្មើពិន្ទុជាមួយ
អ្នកប្រដាល់ឆន ឈៀងរ៉ាក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ។

ឌុន សំណាងមកពីក្លិបអប់រំកាយខេត្តកំពតប្រកួតចាញ់អ្នកប្រដាល់ញ៉ឹក ឈឿងមកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ
វត្ថុដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម ។
លោកប៊ុយ សោភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានធ្វើការកត់សំគាល់ថាគុណភាពនៃការប្រកួតកាន់
ខ្ពស់ដោយសារតែកីឡាករមានការប្រកួតម្ល៉ោះហើយពួកគេព្យាយាមហ្វឹកហាត់ ។កីឡាករគ្រប់រូបទាំការវាយលុកទាំងការការពារសុទ្ធតែធ្វើ
បានល្អដូចគ្នា ។

លោកអគ្គលេខាធិការបន្តថាលោកកំពុងតែព្យាយាមទំនាក់ទំនងជាមួយទូរទស្សន៍នានាដើម្បីសុំឲ្យគេបញ្ចូលកីឡាប្រដាល់សាកល
ឲ្យមាននូវក្នុងកម្មវីធីបប្រកួតប្រចាំសប្ដាហ៍របស់គេ ។លោកដាក់ក្ដីសង្ឃឹមថាខាងទូរទស្សន៍ន២ងបើកបេះដូងទូលាយទទួលយកនូវសំណូមពរ
របស់លោក ៕

អត្ថបទដែលជាប់ទាក់ទង