ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំគណៈបញ្ជាការឯកភាព ខណ្ឌបឹងកេងកង ផ្ដោតសំខាន់លើការងារក្នុងមូលដ្ឋាន..!

30

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកងកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំបើកកិច្ចប្រជុំ « គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង » ក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានការអញ្ជើញចូលរួមពី គណៈអភិបាលខណ្ឌ. គណៈនាយករដ្ឋបាល អធិការនគរបាលខណ្ឌ .កងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង០៧ និង មន្ត្រីដែលពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ដោយលើកយកនូវរបៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
ទី១.ស្ថានភាពភូមិសាស្រ្ដ ទាក់ទងនិងបញ្ហាជំងឺកូវីដ-១៩
ទី២.សន្ដិសុខ សណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ
ទី៣.បញ្ហាការបញ្ចេញសម្រាមខុសម៉ោងកំណត់
ទី៤.បញ្ហាបើកក្លិបកំសាន្ត និងខារ៉ាអូខេ និងទី
៥.បញ្ហាផ្សេងៗ ។
លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាក្រោយ ពីកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌរួចសូមអស់លោក លោកស្រីដែលមានវត្តមានចូលរួម ស្ដាប់នូវកិច្ចប្រជុំនៅថ្ងៃនេះត្រូវអនុវត្តន៍ តាមខ្លឹមសារនៃស្មារតីអង្គប្រជុំនៃ គណៈបញ្ជាការឯកភាពខណ្ឌនិងរបៀបវារៈខាងលើអោយមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់អោយបានល្អប្រសើរ ពិសេសចំពោះស្ថានភាពភូមិសាស្រ្តក្នុងមូលដ្ឋាន និងបញ្ហាជំងឺកូវីដ១៩និងចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង