ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំនេះទិវារត់ពាក់កណ្ដាល ម៉ារ៉ាតុងអន្តរជាតិអង្គរ-សៀមរាប នឹងធ្វើឡើងវិញ

74

ភ្នំពេញ៖ជាមួយនឹងស្ថានភាពជម្ងឺកូវីដ១៩មានភាពធូរស្រាលនិងរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ-សៀមរាបនឹងធ្វើឡើងវិញ ។
សម្រាប់ឆ្នាំនេះគឺជាការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៦ហើយ ។តាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងធ្វើនៅថ្ងៃទី១៩ធ្នូឆ្នាំ២០២១នេះ។

ព្រឹត្តិការណ៍ធ្លាប់មានអ្នកចូករួមជាង១០.០០០នាក់ដែលមានអ្នករត់មកពីទ្វីបទាំង៥លើពិភពលោកនោះឆ្នាំនេះត្រូវបានកំណត់យកចំនួនតែ២.៥០០នាក់ប៉ុណ្ណោះ ។
អ្វីៗត្រូវបានកាត់បន្ថយដូចជាកម្មវិធីជប់លៀង កម្មវិធីជួបជុំគ្នារួមជាមួយនឹងកម្មវិធីមិនចាំបាច់មួយចំនួនត្រូវបានលុបចោល ។អត្តពលិករត់ប្រណាំងត្រូវបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់។រៀបចំធ្វើតេស្តមុននឹងចូលទីលានរត់ប្រណាំងរក្សាគម្លាត១,៥០ម៉ែត្រពីគ្នា
ដោយតម្រៀបជាជួរវែងតែរត់តាមក្រុមចម្ងាយផ្លូវដែលបានកំណត់ ។
អ្នកចូលរួមរត់ប្រណាំងត្រូវបានកំណត់យកតែប្រជាពលរដ្ឋកម្ពុជានិងជនបរទេសដែលកំពុងតែស្នាក់នៅកម្ពុជាគឺទាំងអ្នករត់ជនជាតិកម្ពុជា និង បរទេសរក្សាចំនួនតែ២.៥០០នាក់ ។

មុនចេញដំណើរត្រូវពាក់ម៉ាស់រហូតដលើ់រយៈចម្ងាយ២០០ម៉ែត្រទើបអនុញ្ញាតឲ្យដោះម៉ាស់ចេញ ។ ការថែទាំសុខភាពនិងប្រព័ន្ធរក្សាសុវត្ថិភាពត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និង តឹងរ៉ឹងជាទីបំផុត ។
ដោយឡែកនៅក្នុងសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការម៉ារ៉ាតុងដោយសារតែចំនួនអ្នកចូលរួមត្រូវបានកំណត់យកតែ២.៥០០នាក់នោះគណៈកម្មការសម្រេចផ្ដល់អាទិភាពដល់កីឡាករ កីឡាការិនីដែលបានចុះឈ្មោះរត់ប្រណាំងកាលពីឆ្នាំកន្លងទៅ(២០២០)មកចុះ
ឈ្មោះរត់ប្រណាំងពីថ្ងៃទី៤ដល់ថ្ងៃទី២២វិច្ឆិកា២០២១ ។
កីឡាករ កីឡាការិនីចុះឈ្មោះថ្មី(អ្នកដែលមិនបានចុះឈ្មោះរត់ក្នុងឆ្នាំ២០២០)សូមទំនាក់ទំនងចុះឈ្មោះចាប់ពីថ្ងៃទី២៣វិច្ឆិកាដល់ថ្ងៃទី១ធ្នូឆ្នាំ២០២១ ។

ទាំងប្រជាជនកម្ពុជា និង បរទេសដែលស្នាក់នីអាចិន្ត្រៃយ៍នៅកម្ពុជាអាចចុះឈ្មោះតាមអាស័យដ្ឋាន#ផ្ទះលេខ79CE0 ,ផ្លូវលេខ១៥៥សង្កាត់ទួលទំពូង ១ខ័ណ្ឌចំការមនរាជធានីភ្នំពេញទូរស័ព្ទទំនាក់ទំនង ០២៣ ២១៣ ៥២៥ / ០១៥ ២១៣ ៥២៥ / ០៦៩ ២១៣ ៥២៥ និងតាមគេហទំព័រ WWW.cambodia-event_org ឬ តាមរយៈអ៊ីម៉េល[email protected]

អត្ថបទដែលជាប់ទាក់ទង