ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វ៉ាត់ ចំរើន៖ ទីលានហ្វឹកហាត់ កន្លែងស្នាក់នៅ និងកន្លែងហូបចុកកីឡាប្រដាល់គុនខ្មែរប្រកបដោយអនាម័យខ្ពស់ និងល្អប្រសើរ

105

ភ្នំពេញ៖កាលពីពេលថ្មីៗនេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាSEA GAMES ២០២៣ បានដឹកនាំមន្ត្រី និងក្រុមហ៊ុនCellcard បានចុះសួរសុខទុក្ខ ព្រមទាំងពិនិត្យមើល ទីកន្លែងហ្វឹកហាត់ កន្លែងស្នាក់នៅ និងកន្លែងហូបចុក របស់ក្រុមជម្រើសជាតិកីឡាប្រដាល់គុនខ្មែរ នៅមជ្ឃមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដើម្បីត្រៀមការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម និងត្រៀមធ្វីជាម្ចាស់ផ្ទះលើកទី៣២ នៅឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍តាមប្រព័ន្ធអនឡាញថា កន្លែងហ្វឹកហាត់នៅមជ្ឃមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ជាទីតាំងដ៏ល្អប្រសើរសម្រាប់ហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាប្រដាល់គុនខ្មែរ និងកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាទំាងការស្នាក់នៅ និងអនាម័យ លោកមិនអាចប្រៀបធៀបល្អជាងខាងនេះខាងនោះបានឡើយ។

រីឯទីលានហ្វឹកហាត់វាសមរម្យសម្រាប់ប្រភេទកីឡាប្រដាល់គុនខ្មែរយើងណាស់ ហើយលោកកំពុងតែជំរុញនឹងនាំគ្រូបង្វឹកជនជាតិចិនមានទេពកោសល្យ និងបទពិសោធន៍ល្អមកជួបកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា។

លោកអគ្គលេធិការបានបន្តថា គ្រូបង្វឹកជនជាតិចិននឹងជួយបណ្តុះបណ្តាលដល់គ្រូបង្វឹក និងកីកីឡាករ-កីឡាការិនីកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជានូវបច្ចេកទេស និងបទបញ្ជការប្រកួតឲ្យកាន់តែច្បាស់លាស់ពីព្រោះប្រភេទកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាថ្មីតែម្តង ដូច្នេះយើងត្រូវខិតខំធ្វើយ៉ាងណាឲ្យរៀបចំ និងការហ្វឹកហាត់មានគុណភាពល្អមុខការប្រកួតកីឡាSEA GAMES 2021-២០២៣មកដល់។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏បានមានប្រសាសន៍ថា តំាងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរសប្បាយចិត្ត បន្ទាប់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាSEA GAMES ២០២៣ បានដឹកនាំមន្ត្រីចុះពិនិត្យទីលានហ្វឹកហាត់របស់កីឡាករកីឡាប្រដាល់គុនខ្មែរដោយលោកបានសរសើរទីកន្លែងហ្វឹកហាត់ កន្លែងស្នាក់នៅ និងកន្លែងហូបចុកប្រកបដោយអនាម័យខ្ពស់ និងល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង