ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាប់គីដូដណ្ដើមបានមេដាយ៥គ្រឿង នៃការប្រកួតកីឡាយុទ្ធសិល្ប៍ ពានរង្វាន់ សម្ដេច ក្រឡាហោម ស ខេង លើកទី៤

207

ភ្នំពេញ៖ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូបានឲ្យដឹងថា ការចូលរួមសម្ដែងក្នុងកម្មវិធី កីឡាយុទ្ធសិល្ប៍ ដណ្ដើមពានរង្វាន់ សម្ដេច ក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២១ សហព័ន្ធខ្មែរកីឡាហាប់គីដូបានបញ្ចូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួត និងដណ្តើមមេដាយចំនួន៥គ្រឿងទៀតផង។

លោកបន្ត ថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃឲ្យចូលរួមសម្តែងកីឡាយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់ សម្ដេច ក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២១មានចំនួន៨នាក់ក្នុងកីឡាករ៦នាក់ និងកីឡាការិនី២នាក់ លោកគ្រូធំ ព្រមទាំងរូបលោកចូលរួមទៀតផង។

ក្នុងសម្តែងនេះមានច្រើនប្រភេទទៅតាមវិញ្ញាសានីមួយៗ រួមទំាងស្នៀតទាត់ វាយដំឥដ្ឋ លោតទាត់ និងជាការសម្តែងលោកគ្រូធំ។ ទោះបីយើងមានពេលរយៈខ្លីក៏ដោយ ក៏ទទួលបានចំណាត់ថ្នាក់ល្អបង្គួរដូចជាទទួលបានមេដាយមាស២គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង