ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាង ព្រហ្មម៉ាញ ស៊យហើយព្រោះ ត្រូវវ៉ៃ២ប្រកួតក្នុងថ្ងៃតែមួយ

103

ភ្នំពេញ៖អ្នកប្រដាល់ម៉ាង ព្រហ្មម៉ាញត្រូវធ្វើការងារធ្ងន់ហើយនៅថ្ងៃទី១៤វិច្ឆិកាខាងមុខនេះ ដោយសារគេត្រូវប្រកួតចំនមួន២ដងក្នុង
កម្មវិធីULTIMATE BOXING CHAMPIONSHIP ដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ។
ព្រហ្មម៉ាញត្រូវប្រកួតសន្សំពិន្ទុដណ្ដើមប្រាក់លានតែអ្នកប្រដាល់រូបនេះបានអវត្តមានមួយប្រកួតដោយសារហេតុផលសុខភាព ហេតុនេះគេត្រូវប្រកួតសងវិញដើម្បីរកពិន្ទុ សម្រាប់ប្រៀបធៀបជាមួយអ្នកប្រដាលដទៃទៀត ។
ថ្ងៃទី១៤វិច្ឆិកានេះព្រហ្មម៉ាញដែលជាអ្នកប្រដាល់ជម្រតើសជាតិគេត្រូវប្រកួតគូទី១ជាមួយអ្នកប្រដាល់វី សុភ័សដែលហាត់ក្នុងក្រុមជម្រើសជាតិដូចគ្នា ។

សុភ័ស២ប្រកួតរបស់គេបានឈ្នះទាំង២ប្រកួតក្នុងខណៈដែលព្រហ្មម៉ាញមួយប្រកួតរបស់គេជួបបរាជ័យគឺចាញ់ពិន្ទុអ្នក
ប្រដាល់ទូច ដេវីដដែលហាត់ក្នុងក្រុមជម្រើសជាតិដែរ ។
សុភ័សគឺជាខ្លាដែលមិនស្រួលនឹងបង្ក្រាបនោះទេប្រសិនបើការប្រកួតនេះព្រហ្មម៉ាញឈ្នះសុភ័សនោះឧិកាសប្រជែងកៅអីសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រទំនងជានៅមាន ។
បន្ទាប់ពីប្រកួតនៅគូទី១ នេះហើយទោះបីចាញ់ ឬ ឈ្នះព្រហ្មម៉ាញត្រូវបន្ដប្រកួតជាមួយសែត សារឹតដែលជាអ្នកប្រដាល់មកពី
សមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។សូមបញ្ជាក់ថាសារឹតទើបតែនឹងចាញ់ពិន្ទុសុភ័សថ្មីៗនេះទេ ហេតុនេះគេនិងព្រហ្មម៉ាញ
អាចនឹងលេងគ្នាបានល្អមើ់ល ។ម៉ាង ព្រហ្មម៉ាញ និង សែត សារឹតទំនងជាមិនមានឧិកាសសម្រាប់ឡើងទៅវគ្ហគផ្ដាច់ព្រ័ត្រឡើយ ។អ្នកដែល
គេជឿថានឹងឡើងប្រកួតផ្ដាច់ព្រ័ត្រគឺទូច ដេវីដ និង វី សុភ័ស ។
ចំពោះគូប្រកួតក្នុងតំណែងគូពិសេសវិញនោះអ្នកប្រដាល់ស៊ឹម វិសិដ្ឋក្លិបតាលីដថំរីមានរិទ្ធជួបជាមួយអ្នកប្រដាល់អ៊ូច ធារិទ្ធដែលជាអ្នកប្រដាល់ហាត់ក្នុងក្រុមជម្រើសជាតិ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

វិសិដ្ឋមិនសូវមានអ្នកស្គាល់ច្រើនទេតែសម្រាប់ធារិទ្ធវិញគេ
មានឈ្មោះបោះសម្លេងគួរសមដែរ ។នរណានឹងឈ្នះក្នុងការប្រកួតនៃតំណែងគូពិសេសនេះ ?
ចំពោះការប្រកួតសម្រាប់គូធម្មតាវិញនោះនៅ សុខទីដែលជាអ្នកប្រដាល់ជម្រើសជាតិត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់
អេលីត ផានិតក្លិបនាយកដ្ឋានអង្គរក្សដែលប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អ្នកប្រដាល់បាង ណុនក្លិបគុជសារ ស ប្រកួតជាមួយអ្នកប្រដាល់លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ពួកគេទាំង២កន្លងមកជាអ្នកប្រដាល់ក្បាច់គុនបូរាណខ្មែរតែពេលនេះ គេចាប់យកជំនាញជាកីឡាករប្រដាល់សកលយ៉ាងម៉េចយ៉ាង
ម៉ាមិនបាច់យកកែង ជង្គង់ និងទាត់មកជាមួយទេយកតែកណ្ដាប់ មកបានហើយ ។ នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ? ៕

អត្ថបទដែលជាប់ទាក់ទង