ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស៊ន អេលីតក្លាយ ជាគ្រូបង្វឹកជម្រើសជាតិ សម្រាប់ស៊ីហ្គេម លើកទី៣១និងទី៣២

162

ភ្នំពេញ÷គុណសម្បត្តចំនួន៣បានធ្វើឲ្យសហព័ន្ធប្រដាល់ប្រដាល់សកលកម្ពុជា សម្រេចតែងតាំងលោកស៊នអេលីតដែលជាគ្រូ
បង្វឹកប្រដាល់ក្លិបនាយកដ្ឋានអង្គរក្សតែងតាំងជាគ្រូបង្វឹកប្រដាល់ សកលជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម និងស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ប្រាប់ថាការសម្រេចជ្រើសរើសលោកអេ
លីតជាគ្រូជម្រើសជាតិដោយសារតែលោកមានបទពិសោធន៍ក្នុងការបង្វឹកកីឡាករ លោកជាអតីតជម្រើសជាតិប្រដាល់សកលហេតុនេះគាត់ យល់ដឹងច្រើនពីយុទ្ធសាស្រ្តហ្វឹកហាត់សកល និងមានឆន្ទៈក្នុងការជម្រុញអភិវឌ្ឍន៍ហើយ លោកជាមនុស្សម្នាក់មានកេរ្តិ៍ឈ្មោះល្អ ក្នុងវិស័យប្រដាល់ហេតុនេះលោកអេលីតនឹងជួយជម្រុញឲ្យប្រដាល់សកលកម្ពុជា កាន់តែមានប្រជាប្រិយភាពបន្ថែម។

មុននឹងក្លាយជាគ្រូបង្វឹកជម្រើសជាតិលោកអេលីតធ្លាប់ជាអតីតកីឡាករជម្រើសជាតិកីឡាប្រដាល់សកលជម្រើសជាតិកីឡាតេក្វាន់ដូ និងជាអតីតជម្រើសជាតិកីឡាករវ៉ូវីណាមផងដែរ។ ក្រោយពីលោកបានលាឈប់ពីអាជីពជាកីឡាករ ក៏ងាកមកធ្វើជាគ្រូបង្វឹកគុនខ្មែរ ដោយគ្រប់គ្រងក្លឹបប្រដាល់ឆ្មាសរសែនសុខមុនគេរួចប្តូរទៅជាក្លឹបប៉ែនកាក់គុនខ្មែរនិងបន្តទៅគ្រប់គ្រងក្លឹបប្រដាល់គុនខ្មែរនាយកដ្ឋានអង្គរក្សរហូតមកដល់បច្ចុប្បន្ន ។

ជាមួយនឹងតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិលោកស៊នអេលីតបានប្តេជ្ញាថានឹងចូលរួមសហការជាមួយសហព័ន្ធកីឡាប្រដាល់សកលនិងធ្វើយ៉ាងណាពង្រឹងគុណភាពកីឡាករកីឡាការិនីជម្រើសជាតិនិងពង្រីកធនធានប្រដាល់សកលឲ្យកាន់តែច្រើនតាមរយៈការគៀគរក្លឹបប្រដាល់សកលមួយចំនួន ឲ្យមានសកម្មភាពបណ្តុះបណ្តាលឡើងវិញ និងបង្កើតឲ្យមានទីផ្សារប្រកួតសម្រាប់ពួកគេ និងជម្រើសជាតិ៕

អត្ថបទដែលជាប់ទាក់ទង