ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី៥ ឆ្នូខាងមុខនេះ តេក្វាន់ដូ WT ប្រកាសការរៀបចំ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកថ្នាក់ជាតិ

96

ភ្នំពេញ៖៖ខេមរសហព័ន្ធតេក្វាន់ដូបានប្រកាសជូនដំណឹងដល់ប្រធានក្លិបកីឡាតេក្វាន់ដូ\WT(World Taekwondo)ពេញសិទ្ធិទូទាំងរាជធានី-ខេត្ត សហព័ន្ធនឹងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រម ថ្នាក់ជាតិនិងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅភ្នំពេញ។

វគ្គនេះបើកឡើងបន្ទាប់ពីមានចំណារឯកភាពជាគោលការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ ឆ្នាំ២០២១ លើ លិខិតលេខ ២៥១/២១ ខសត.សណ ស្ដីពីការស្នើសុំអនុញ្ញាតជាគោលការណ៍រៀបវគ្គបណ្តុះបណ្តាល និងប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូWTបានមានប្រសាសន៍ថា យើងបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រម ថ្នាក់ជាតិ និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដោយវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE សាខាចាក់អង្រែក្រោម រាជធានីភ្នំពេញ ដោយមានសិក្ខាកាម ២៥នាក់។
ចំណែកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ សិក្ខាកាម ២៥នាក់ដូចគ្នា។

វគ្គនេះសម្រាប់ចៅក្រមអាជ្ញាកណ្ដាលគឺសង្កត់ធ្ងន់ទៅលើច្បាប់ប្រកួត Fair-Play ភាពយុត្តិធម៌នៃការកំណត់ការចាញ៉ ឈ្នះ យល់ដឹងពីចំណុចពិសេសដែលត្រូវបានពិន្ទុ ។ចំពោះគ្រូបង្វឹកគឺផ្តោតទៅលើទៅលើជំនាញ នីតិវិធីនៃការបង្វឹក របៀបស្វែងយល់ពីសុខភាពកីឡាករការត្រៀមខ្លួនរបស់កីលាករមុនពេលប្រកួត ពេលប្រកួត និងក្រោយការប្រកួតជាដើម ៕

អត្ថបទដែលជាប់ទាក់ទង