ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តរតនគីរី បានទទួលវគ្គសិក្សា សាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា

152

ភ្នំពេញ៖គេនៅចាំបានថាកាលពីប្រមាណជា១០ឆ្នាំមុនខេត្តរតនគីរីធ្លាប់បានទទួលវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡាម្ដងហើយៗនីឆ្នាំ២០២១នេះខេត្តភូមិភាគឥសាននេះ
បានទទួលវគ្គនេះម្ដងទៀត ។

វគ្គនេះបានចាប់ផ្ដើមពីថ្ងៃទី៨ដល់ថ្ងៃទី១១វិច្ឆិកាដែលរៀនតាមប្រព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យាZoomហើយនេះជាវគ្គទី៤និងជាវគ្គចុងក្រោយសម្រាប់ឆ្នាំ២០២១នេះ។សម្រាប់វគ្គមានសិក្ខាកាមចូលរួមចំនួន ២៧ នាក់ ស្រី២នាក់ក្នុងនោះមន្ត្រីមកពីសហព័ន្ធកីឡាហុកគី ចំនួន ០២ នាក់នេះគឺជាវគ្គសិក្សាលើកទី៤សម្រាប់ឆ្នាំ២០២១នេះវគ្គរដ្ឋបាលកីឡានេះត្រូវបានធ្វើឡើង៣លើករួចមកហើយគឺនៅភ្នំពេញខេត្តតាកែវខេត្តកែបនិងវគ្គទី៤នឹងធ្វើនៅខេត្តរតនគីរីនេះតែម្ដង។

វគ្គនេះបានចែករំលែកចំណេះដឹងជូនដល់សិក្ខាកាមដោយក្រៅអំពីមូលដ្ឋានគ្រឹះនៃវគ្គសិក្សាឯកឧត្តមក៏បានបញ្ជ្រាបការផ្សាព្វផ្សាយអំពីសារសំខាន់នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទៀតផង។
ជាមួយគ្នានោះឯកឧត្តមក៏បានលើកទឹកចិត្តចំពោះលោកគ្រូអ្នកគ្រូដែលជាសិក្ខាកាមអោយផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្ពស់ដើម្បីប្រមូលធាតុចូលនូវចំណេះដឹងក្នុងវិស័យកីឡាឲ្យកាន់តែស៊ីជម្រៅ និងយកទៅអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

គ្រូឧទ្ទេសប្រចាំវគ្គមាន៣រូប គឺលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC។

វគ្គរដ្ឋបាលកីឡានេះផ្តោតសំខាន់លើខ្លឹមសារវេជ្ជសាស្ត្រកីឡាការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត រៀបចំព្រឹត្តិការណ៍ រៀបចំអង្គប្រជុំ ទំនាក់ទំនង ស្ត្រី និងកីឡា ប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈប្រតិភូ។

ក្រៅពីគោលដៅសំខាន់ៗនៃវគ្គសិក្សានេះគ្រូឧទ្ទេសក៏បានបញ្ជ្រាបការផ្សព្វផ្សាយនូវគោលដៅចម្បងនៃដំណើរឆ្ពោះទៅស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ដើម្បីជួយជំរុញឲ្យ
វិស័យកីឡានៅខេត្តគោលដៅទាំងអស់កាន់តែមានភាពរីកចម្រើនបន្ថែមទៀតជាពិសេសគឺគោលដៅរួមគ្នាអភិវឌ្ឍឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។អ្នកដែលបានឆ្លងកាត់វគ្គនេះនឹងអាចចូលរួមបំពេញការងារស្ម័គ្រចិត្តនាស៊ីហ្គេមសម្រាប់ឆ្នាំ
២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង