ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់២នាក់ ដែលវាយជនរងគ្រោះយកម៉ូតូ

455

 

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពវាយលើជនរងគ្រោះ យកម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង០១ និង០០នាទី ថ្ងៃទី០៨ ខែវិឆ្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវ រថភ្លើងក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ។

លោក ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះឈ្មោះ ជាតិ តុល ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យមាន ៖ ទី១-ឈ្មោះ ចាន់ ទូច ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីត ។

ទី២-ជនសង្ស័យ ឈ្មោះ អ៊ុយ ធីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលផ្លូវរថភ្លើងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវិដ ។ ជាមួយគ្នានេះ សម្ភារបាត់បង់រួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាក់ឃ្លីកពណ៌ខ្មៅសេរីឆ្នាំ២០២១ ផ្លាកលេខ ភ្នំពេញ 1I-4821 ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំ វេលាម៉ោង នៅចំណុចខាងលើ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង មករកស្រី និងបានសួរនាំតំលៃ ភ្លាមនោះ ក៏មានជនសង្ស័យមួយក្រុម គ្នា០៥នាក់ ស្រី០២នាក់ បានធ្វើសកម្មភាពប វាយទៅលើជនរងគ្រោះយកម៉ូតូបានបានសំរេច រួចរត់គេចខ្លួនបាត់អស់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ក្រោយទទួលបណ្តឹងកំលាំងជំនាញខណ្ឌប៉ុសិ្តធើ្វការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ នៅថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី នៅចំណុចផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១។

ចំពោះមុខ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្ខពួក ដើម្បីស្វែងរកម៉ូតូជនរងគ្រោះ និងបានកសាងសំណុំរឿង បញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង