ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនបន្តចុះពិនិត្យ ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ដល់កុមារអាយុ៥ឆ្នាំ..!

328

ភ្នំពេញ៖នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ និង លោកចៅសង្កាត់ព្រមទាំងសហការីដោយបានចុះមកត្រួតពិនិត្យរាល់សកម្មភាព ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់កូនចៅប្រជាជនដែលជាកុមារមានអាយុ៥ឆ្នាំនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមននៃរាជធានីភ្នំពេញ។

ឆ្លៀងក្នុងឱកាសនោះផងដែរលោកថេង សុថុល អភិបាលខណ្ឌចំការមនក៏បានជួបសំណេះសំណាលដោយ សាកសួរសុខទុក្ខដល់ក្រុមការងារសម្របសម្រួលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់កូន .ចៅ .ប្រជាជននៅក្នុងមូលដ្ឋានខណ្ឌចំការមនដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពខាងលើ។

ជាមួយគ្នានោះលោកអភិបាលខណ្ឌចំការមនថេង សុថុល បានមានមតិលើកឡើងក្នុងន័យគិតគូពីសុខទុក្ខដល់បងប្អូនប្រជាជន នៅក្នុងមូលដ្ឋានខណ្ឌចំការមននៃរាជធានីភ្នំពេញសូមអោយបន្តថែទាំសុខភាព និង ចូលរួមអនុវត្តន៍នូវវិធានការដោយបង្ការទប់ស្កាត់ នៃជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាពោលគឺ យើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង