ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកលេងកាន់តែធំ ប្រៀបដូច កាស៊ីណូទីតាំងល្បែងស៊ីសង នៅផ្លូវឌឿងហែម ក្បែរផ្សារអូរប្ញស្សី

260

 

ភ្នំពេញ ៖ គ្រាន់តែប្រកាសបើកប្រទេសលើគ្រប់វិស័យឡើងវិញ ស្រាប់តែទីតាំងល្បែងស៊ីសងមួយកន្លែង នៅច្រកឌឿងហែមក្បែរផ្សារអូរឬស្សី បានបើកដំណើរការធំជាងមុន ប្រៀបដូចកាស៊ីណូទៅហើយ សូមអាជ្ញាធរជាពិសេសលោក លឹម សុភា អភិបាលខណ្ឌ៧មករា និងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ជួយពិនិត្យមើលផង។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមួយនេះ ស្ថិតនៅច្រកឌឿងហែមក្បែរផ្សារអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា កំពុងបើកដំណើរការយ៉ាងរលូន ដែលនៅក្នុងទីតាំងាំងនេះ មានល្បែងស៊ីសងឆ្នោតវៀតណាម ឡូតូ និងមានល្បែងស៊ីសង តាមអនឡាញ ជាច្រើនទៀត។

ប្រជាពលរដ្ឋបានដាក់ចម្ងល់ថា តើលោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា រួមទាំងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ បានដឹងដែរឬទេ ?ព្រោះទីតាំងកត់ឆ្នោតវៀតណាមនេះ បើកដំណើងជាយូរមកហើយ ទោះក្នុងបរិបទកូរវីដ-១៩ក៏ដោយ ក៏ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមនេះ បើកយ៉ាងរលូន ដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយ ឬមួយក៏ម្ចាស់ទីតាំងដាក់សំណែនត្រូវរាល់ខែទេដឹង ?

គួរបញ្ជាក់ផងដែរថា កន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍។

នាពេលកន្លងមកនេះ សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល ដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាល បានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿង ញៀន ។ល។ និង ។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្ត ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង