ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនជាច្រើនគ្រួសារនៅឃុំសំរោងធំ រងការលិចលង់ដោយជំនន់ទឹកភ្លៀង នាចុងរដូវវស្សាឆ្នាំនេះ..!

40

កណ្ដាល៖ដោយស្ថានភាពជំនន់ទឹកភ្លៀងនាចុងរដូវវស្សាឆ្នាំនេះបណ្ដាលអោយជំនន់ទឹកភ្លៀងហូរមកលិចលង់លំនៅស្ថានអ្នកស្រុកឃុំសំរោងធំ និង ផ្លូវថ្នល់ ព្រមទាំងដំណាំចំការផ្សេងៗនោះធ្វើអោយស្រុកនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលប្រឈមការលំបាកដោយក្ដីព្រួយបារម្ភក្នុងការរស់នៅពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃជាខ្លាំងដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងដោយមេឃភ្លៀងធ្លាក់យ៉ាងជោគជាំនាចុងរដូវវស្សាឆ្នាំនេះពោលគឺឆ្នាំ២០២១។តែមិនថ្វីនោះទេដោយកាលពីព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១នេះគឺក្រុមការងារ«ស.២៧»ដែលដឹកនាំដោយលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ និង ជាប្រធានគណៈកម្មការ ស.២៧ បានដឹកនាំកម្លាំងក្រុមការងារចុះទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនាចុងរដូវវស្សាឆ្នាំនេះដែលបណ្ដាលអោយជន់ហូរលិចមកលើលំនៅស្ថាន ផ្លូវថ្នល់ និង ផលដំណាំអ្នកស្រុកឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាលដោយបង្កការលំបាក់ដល់ពួកគាត់ពិសេសអ្នកភូមិជាច្រើនក្រុមគ្រួសារនៅភូមិស្ទឹង២ឃុំសំរោងធំ។

ដោយពិនិត្យឃើញពីការលំបាកនៅចំពោះមុខដូចនេះទើបលោកព្រុំ សំណាងប្រធានគណៈកម្មការ ស.២៧ បានដឹកនាំកម្លាំងក្រុមការងារចុះទៅជួយអន្តរាគមន៍ដោយយកគ្រឿងចក្រកាយប្រឡាយ និង ដាក់ប្រព័ន្ធលូរំដោះទឹកដោយជំនន់ទឹកភ្លៀងចេញពីភូមិអ្នកស្រុកដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងអោយបានល្អប្រសើរឡើងវិញពោលគឺឹគ្មានទឹកលិចលង់ក្នុងភូមិដូចគ្រាមុនៗទៀតឡើយ។
ចំពោះសកម្មភាពការងារដោយក្ដីគិតគូពីការលំបាករបស់អ្នកស្រុកខាងលើនោះពីសំណាក់លោកព្រុំ សំណាង អធិការស្រុកកៀនស្វាយដោយដឹកនាំកម្លាំងក្រុមការងារចុះធ្វើការងារសង្គមពេលអ្នកស្រុកជួបការលំបាកនោះធ្វើអោយអ្នកស្រុកសំរោងធំសម្ដែងនូវក្ដីត្រេកអរយ៉ាងខ្លាំងដោយឃើញក្រុមការងារចុះមកជួយពួកគាត់ពេលជួបការលំបាក។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ ដោយបានក្រែនរំលឹកទៅដល់បងប្អូនអ្នកស្រុកកៀនស្វាយទាំងអស់សូមអោយបន្តថែទាំសុខភាព និង ចូលរួមអនុវត្តន៍នូវវិធានការដោយបង្ការទប់ស្កាត់នៃជម្ងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង