ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោហ៊ុន សែន នឹងអញ្ជើញ ជាអធិបតីសម្ពោធ ស្ពានស្ទឹងត្រង់ នាថ្ងៃទី២២ខែវិច្ឆិកា

204

 

កំពង់ចាម៖ នាថ្ងៃទី១០ខែវិច្ឆិកា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានបង្ហាញថា គម្រោងស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនិងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំដែលជាជំនួយសាងសង់ដោយរដ្ឋាភិបាលចិន ត្រូវបានបញ្ចប់រួចរាល់។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធស្ពានខាងលើនាថ្ងៃទី២២ខែវិច្ឆិកាខាងមុខនេះ។ នេះគឺជាស្ពានទី៨ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។

នៅព្រឹកថ្ងៃសុក្រ, ទី១២ វិច្ឆកា ២០២១ លោកឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អមដំណើរ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងការចុះត្រួតពិនិត្យទីតាំង​ និងចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការ​ ការពារ​ សន្តិសុខ​ ថែរក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ ​ក្នុង​ពិធី​សម្ភោធដាក់​ឲ្យប្រេីប្រាស់​ ស្ពានមិត្តភាព​ កម្ពុជា-ចិន​ ស្ទឹងត្រង់-ក្រូចឆ្មារ​ ស្ថិត​នៅក្នុងភូមិ​បឹងដែង​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់​​ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់រសប់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ នាពេលឆាប់ៗខាងមុខនេះ​ ។

កិច្ចប្រជុំ​ និងការចុះត្រួតពិនិត្យនេះ​ ដឹកនាំដោយ​ ឯកឧត្តម​ យូ​ ស៊ុនឡុង​ រដ្ឋមន្ត្រី​ប្រតិភូ​អមដំណើរ​នាយករដ្ឋមន្រ្តី​ ឯកឧត្តម​ រដ្ឋមន្ត្រី​អមដំណើរ​ ឯកឧត្តម​ រដ្ឋលេខាធិការ​ក្រសួង​ពាក់ព័ន្ធ​ ឯកឧត្តម​ អភិបាល​-អភិបាល​រងខេត្ត​កំពង់ចាម​-ត្បូងឃ្មុំ​ ឯកឧត្ដម​ នាយកដ្ឋានពាក់ព័ន្ធមួយចំនួនផ្សេងទៀត​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំងបី​ និងមន្រ្តីរាជការពាក់ព័ន្ធជុំវិញស្រុក​ ផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង