ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រទះឃើញអាវុធជាង ៣០ដើម នៅចំណុចចំការមៀន

53

បាត់ដំបង៖ប្រជាពលរដ្ឋបានប្រទះឃើញអាវុធជាង ៣០ដើម នៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបានរាយការណ៍ទៅសមត្តកិច្ច។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ប្រាប់កាសែតថា សមត្ថកិច្ចបាន​ទៅ​រកឃើញកាំភ្លើងចំនួន ៣៣ដើម ប្រភេទAKស្វ័យ ៣០ដើម និងអាវុធM79 ចំនួន០៣ដើម រួមទាំងបង់ចំនួន៤០បង់ ។

បានយកអាវុធទាំងអស់មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។ ហើយបន្តធ្វើការត្រួតពិនិត្យដើម្បីរកតម្រុយក្នុងការ​ស្រាវ​ជ្រាវប្រភពអាវុធ។មានការកតសម្គាល់ថាមួយរយះក្រោយនេះសមត្តកិច្ចឧស្សាហ៍រកឃើញអាវុធនៅតាមព្រុំដែលធ្វើឲ្យមានការសង្ស័យថាជាសកម្មភាពជួញដូរលួចលាក់ក៏ថាបាន។ប៉ុន្តែសមត្តកិច្ចមិនទាន់ដែលចាប់បានទេ។

អត្ថបទដែលជាប់ទាក់ទង