ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ ជាតំបន់ដែលមាន ឧត្ដមភាព លេចធ្លោសម្រាប់ការអភិវឌ្ឍ ដោយសារខេត្តព្រះសីហនុ មានភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរជាច្រើន

57

 

ព្រះសីហនុ៖លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបង្ហាញទស្សនះថា៖ ក្នុងបណ្ដាប៉ូលសេដ្ឋកិច្ចដែលមាន កាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ដែលមានឧត្ដមភាពលេចធ្លោសម្រាប់ការអភិវឌ្ឍ ដោយសារខេត្តព្រះសីហនុមាន ភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរជាច្រើន។
គួរបញ្ចា់ថា៖ខេត្តព្រះសីហនុដ៏ស្រស់ស្អាតជាតារារះ នៅភាគនីរតីនោះបច្ចប្បន្នដឹកនាំដោយលោកគួច ចំរើន ជាអភិបាលខេត្តព្រះសីហនុដែលកំពុង ដឹកនាំការអភិវឌ្ឍខេត្តនេះ យ៉ាងមមាញឹកនិងរស់រវើកថែមទៀតផង។

លោកអភិបាលរងបន្តថា៖ជាមួយនឹងកាលានុវត្តភាពនេះ ខេត្តព្រះសីហនុបានក្លាយជាខេត្តដែលបានទទួលការយក ចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ គោលនយោបាយអភិវឌ្ឍ ក្នុងនោះរាជរដ្ឋាភិបាលបាន សម្រេចឲ្យមានការសិក្សា និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ 2015-2025។

ផែនការមេនេះគឺជាត្រីវិស័យក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលលិតកម្មក្នុងតំបន់ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន ប្រកបដោយចីរភាព និងនិរន្តរភាព។

លោកបន្តទៀតថា៖ជាមួយនឹងកត្តាភូមិសាស្រ្ត និន្នាការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងចរន្តបំលាស់ទីនៃប្រភេទឧស្សាហកម្មនៅ ក្នុងពិភពលោកមួយចំនួនមកកាន់តំបន់អាស៊ី ដែលបណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មរវាង មហាអំណាចធំៗ ខេត្តព្រះសីហនុនឹងកាន់តែមាន សក្តានុពលខ្ពស់ក្នុងការទាក់ទាញ និងស្រូបយកវិនិយោគពីខាងក្រៅ និងអាចក្លាយទៅជាក្បាលម៉ាស៊ីន ឬជាក្បាលនាគជំរុញកំណើន សេដ្ឋកិច្ចជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង